ព័ត៌មានជាតិ១ year ago
៣០ឆ្នាំចុងក្រោយ កម្ពុជាធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ចំនួន១០លើក
កាលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ សម្ដេចនរោត្ដម សីហនុ ទ្រង់បានប្រកាសឱ្យប្រើប្រាស់រដ្ឋធម្មនុញ្ញ នៃព្រះរាជណាចក្រកម្ពុជា។ រាប់ចាប់តាំងពីពេលនោះ រហូតមកដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣នេះ គឺមានរយៈពេល៣០ហើយ។ ក្នុងរយៈពេល៣០ឆ្នាំ នៃការប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញនេះ កម្ពុជាក៏បានធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញចំនួន១០លើក។