លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានឱ្យដឹងថា នៅរយៈពេលពេញមួយឆ្នាំ ចាប់តាំងការបង្កើតរដ្ឋាភិបាលអាណត្តិទី៧ ចំណូលសួយសារបានពីវិស័យរ៉ែ កើនឡើង ២៥០% បើប្រៀបធៀបនឹងឆ្នាំ ២០២២ ដែលមានទឹកប្រាក់ត្រឹមតែ ៤០,១៧ លានដុល្លារ។ លោក កែវ រតនៈ លើកឡើងក្នុងពិធីបើកការដ្ឋានសាងសង់រោងចក្រដំឡើងរថយន្តអគ្គិសនីនៅឯខេត្តពោធិ៍សាត់ នៅថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០២៤ នេះថា...
រាជរដ្ឋាភិបាលកម្ពុជាបានជំរុញនិតិវិធីក្នុងការសិក្សាគម្រោងវិនិយោគ វារីអគ្គិសនី, គម្រោងថាមពលដើរដោយខ្យល់ និងគម្រោងថាមពលដើរដោយពន្លឺព្រះអាទិត្យឱ្យកាន់តែមានប្រសិទ្ធភាព សំដៅធ្វើយ៉ាងណាឱ្យការផលិតថាមពលដើម្បីឆ្លើយតបទៅនឹងកំណើននៃតម្រូវការ។ ការជំរុញបែបនេះ បានធ្វើឡើងក្នុងកិច្ចប្រជុំចង្អៀតមួយរវាងលោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល ជាមួយលោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន កាលពីព្រឹកថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៤ នៅទីស្ដីការក្រសួងបរិស្ថាន។ លោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល...