បើតាមមន្រ្តីរដ្ឋបាល ត្រាំ សហរដ្ឋអាមេរិកនឹងចរចាជាមួយប្រទេសទាំងអស់ ដែលបានទាក់ទងទៅខ្លួន ក្នុងអំឡុងរយៈពេល ៩០ ថ្ងៃ នៃការផ្អាកពន្ធគយបដិការខ្ពស់។
គិតត្រឹមឆ្នាំ ២០២៤ មានក្រុមហ៊ុនអាមេរិកជាង ៧៣ ០០០ បានបង្កើតអាជីវកម្មនៅក្នុងប្រទេសចិនជាមួយនឹងការវិនិយោគសរុបលើសពី ១,២ ទ្រីលានដុល្លារ
អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ (UN) លោក អង់តូនីញ៉ូ ហ្គូតទែរ៉េស (Antonio Guterres) បានថ្លែងថា គ្មាននរណាឈ្នះក្នុងសង្រ្គាមពាណិជ្ជកម្មនោះទេ
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ គ្រោងនឹងដំឡើងការដាក់ពន្ធលើការនាំចូលគ្រប់មុខទំនិញពីប្រទេសចិន រហូតដល់ ១០៤ ភាគរយ នាថ្ងៃពុធនេះ។ នេះបើតាមការបញ្ជាក់ពីលេខាធិការសារព័ត៌មានសេតវិមាន លោកស្រី Karoline Leavitt កាលពីថ្ងៃអង្គារ។ ការវិវត្តចុងក្រោយនេះ កើតឡើងចំថ្ងៃដែលពន្ធគយបដិការរបស់លោក ត្រាំ កំណត់ថានឹងចូលជាធរមាន (៩ មេសា) ដោយចិនរងនូវការដំឡើងពន្ធថ្មី ៣៤ ភាគរយ ពីលើអត្រា ២០...
ក្នុងបរិបទនៃភាពកាន់តែតានតឹងនៃសង្រ្គាមពាណិជ្ជកម្មពិភពលោក ការគំរាមជាថ្មីរបស់ ត្រាំ ធ្វើឡើង ខណៈទីផ្សារហិរញ្ញវត្ថុពិភពលោកធ្លាក់ចុះខ្លាំង
ការធ្លាក់ចុះនៃតម្លៃប្រេងបង្កឡើងពីក្ដីបារម្ភដែលថា គោលនយោបាយពន្ធគយថ្មីៗនេះ នឹងធ្វើឱ្យសេដ្ឋកិច្ចពិភពលោកចុះខ្សោយ
វៀតណាមបានត្រៀមខ្លួនរួចជាស្រេច ក្នុងការចរចាជាមួយសហរដ្ឋអាមេរិក ដើម្បីកាត់បន្ថយពន្ធនាំចូលលើទំនិញរបស់សហរដ្ឋអាមេរិកមកត្រឹម ០ ភាគរយ។