ការថ្លែងរបស់រដ្ឋមន្រ្តីថៃរូបនេះ ធ្វើឡើងក្រោយលោក ដូណាល់ ត្រាំ បានជាប់ឆ្នោតក្លាយជាប្រធានាធិបតីអាមេរិកសារជាថ្មី ដោយបង្កើនក្ដីរំពឹងទុកពីភាពតានតឹងកាន់តែខ្លាំងនៃជម្លោះពាណិជ្ជកម្មជាមួយចិន ជាមួយនឹងគោលនយោបាយបង្កើនពន្ធរបស់លោក។
ត្រាំ តែងតែបញ្ចេញវោហាសាស្រ្តប្រឆាំងទំនោរណាមួយដែលប៉ះពាល់ដល់ផលប្រយោជន៍អាមេរិក ក្នុងនោះរួមមានទាំងការប្រឆាំងនឹងលំហូរទំនិញចូលស្រុកអាមេរិក ជាពិសេសទំនិញចិន។
លំហូរទំនិញរបស់ចិនទ្រង់ទ្រាយធំ ដែលជាលទ្ធផលនៃសង្រ្គាមពាណិជ្ជកម្មអាមេរិក-ចិន បង្កើតជាហានិភ័យខ្លាំង លើឧស្សាហកម្មសំខាន់ៗចំនួន៤របស់ថៃ