នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim បានប្រកាសពីការតែងតាំងអតីតនាយករដ្ឋមន្ត្រីប្រទេសថៃលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា និងអតីតនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ជាទីប្រឹក្សាផ្ទាល់របស់លោកក្នុងពេលដែលលោកនឹងត្រៀមធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២៥ខាងមុខនេះ។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត South China Morning Post នៅថ្ងៃទី១៧ ខែធ្នូ។ SCMP បានដកស្រង់ប្រសាសន៍របស់រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ីលោក Mohanmad Hasan ដែលបានលើកឡើងថា៖ «ទីប្រឹក្សាទាំង២រូបគឺលើសពីមិត្តជិតស្និទ្ធរបស់លោកនាយករដ្ឋមន្ត្រី ដែលអាចចែករំលែកទស្សនយល់ឃើញនៅពេលចាំបាច់»។...
អាមេរិកបារម្ភអំពីការឆបោកអនឡាញ ប៉ះពាល់ដល់ការវិនិយោគ សម្ដេចតេជោ តបវិញថាកម្ពុជាកំពុងដុតដៃដុងជើងបង្ក្រាបបន្ថែមទៀត
សម្ដេចតេជោ ហ៊ុន សែន អះអាងថា វត្តមានជាថ្មីរបស់នាវាចម្បាំងសហរដ្ឋអាមេរិកនៅកម្ពុជា គឺបង្ហាញពីទំនាក់ទំនងល្អក្នុងវិស័យការពារជាតិរវាងប្រទេសទាំងពីរ
អាមេរិក ស្នើឱ្យសម្ដេចតេជោចែករំលែកបទពិសោធន៍ស្វែងរកសន្តិភាព ខណៈសង្រ្គាមកំពុងឆាបឆេះតំបន់នានាលើពិភពលោក
ជាថ្មីម្ដងទៀត! លោក ហ្សេលេនស្គី អញ្ជើញសម្ដេចតេជោ ធ្វើទស្សនកិច្ចនៅអ៊ុយក្រែន តែសម្តេចឆ្លើយថា រង់ចាំពេលសមស្របសិន
សម្ដេចតេជោ ហ៊ុន សែន ប្រាប់ឯកអគ្គរដ្ឋទូតអ៊ុយក្រែន ថា សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន គប្បីរិះរកមធ្យោបាយចរចាដោយសន្តិវិធី
៦៩ឆ្នាំជាសមាជិកអង្គការសហប្រជាជាតិ កម្ពុជាបានចូលរួមយ៉ាងសកម្មនៅក្នុងសកម្មភាពថែរក្សាសន្តិភាពពិភពលោក