គិតមកដល់ពេលនេះ គឺអស់រយៈពេល ១២ ថ្ងៃ មកហើយ ដែលឧទ្ធម្ភាគចក្រមួយគ្រឿងរបស់កងទ័ពជើងអាកាសនៃកងយោធពលខេមរភូមិន្ទ ហោះហើរដោយអាកាសយានិកចំនួន ២ រូប បានបាត់ការទាក់ទងជាមួយទីបញ្ជាការទ័ពអាកាស។ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអះអាងថា ចាប់ពីពេលនោះមកទល់ពេលនេះ គឺមិនមានមួយវិនាទីណាដែលអាកាសយានិកទាំងពីររូប ត្រូវបានបំភ្លេចនោះទ្បើយ។ បើតាមសម្តេចធិបតី នាយករដ្ឋមន្រ្តី ការស្វែងរកឧទ្ធម្ភាគចក្រនោះ បានចាប់ផ្តើមភ្លាមៗបន្ទាប់ពីបាត់ការទាក់ទង ដោយមានការចូលរួមពីសំណាក់កងយោធពលខេមរភូមិន្ទ និងអាជ្ញាធរដែនដីនៅហ្នឹងកន្លែង ហើយមកដល់ម៉ោងនេះ កងកម្លាំងរុករកបានបន្តបេសកកម្មរបស់ខ្លួនទាំងយប់ទាំងថ្ងៃ...
ក្នុងឱកាសដែលសម្ដេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យចូលជួបសម្ដែងការគួរសម និងជម្រាបលា, លោកស្រី Colonne Appuhamilage Chaminda Inoka Colonne ឯកអគ្គរដ្ឋទូតស្រីលង្កាប្រចាំកម្ពុជាដែលចប់អាណត្តិការងារ បានប្តេជ្ញាក្នុងការបន្តជួយផ្សព្វផ្សាយអំពីសក្ដានុពលកម្ពុជាដល់ប្រជាជនស្រីលង្កា។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាននៃជំនួបចេញផ្សាយលើបណ្ដាញទំនាក់ទំនងសម្ដេចនាយករដ្ឋមន្ត្រី។ ក្នុងឱកាសនៃជំនួបជម្រាបលានាថ្ងៃទី២២ ខែកក្កដា នេះ លោកស្រីឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសង្គមនិយមប្រជាធិបតេយ្យស្រីលង្កា ប្រចាំព្រះរាជាណាចក្រកម្ពុជា បានគោរពជម្រាបជូនសម្ដេចធិបតីអំពីកិច្ចខិតខំប្រឹងប្រែងរបស់លោកជំទាវក្នុងអាណត្តិបេសកកម្មការទូតនៅកម្ពុជា ដែលបានរួមចំណែកពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍...
អគ្គលេខាធិការរង អង្គការសហប្រជាជាតិ លោក Atul KHARE បានកោតសរសើរអំពីជោគជ័យរបស់កម្ពុជា និងចាត់ទុកកម្ពុជា ជាប្រទេសគំរូដែលបានប្រែក្លាយពីប្រទេសដែលធ្លាប់ទទួលកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ទៅជាប្រទេសដែលបានចូលរួមចំណែកក្នុងការបញ្ជូនកងកម្លាំងរក្សាសន្តិភាព ទៅកាន់បណ្ដាប្រទេសជាច្រើន ក្រោមឆ័ត្រអង្គការសហប្រជាជាតិ ដើម្បីចូលរួមថែរក្សាសន្តិភាព បោសសម្អាតមីន និងកសាងហេដ្ឋារចនាសម្ព័ន្ធនានា។ ជាមួយគ្នានេះ កម្ពុជាបានផ្ដល់នូវការបណ្ដុះបណ្ដាលផ្នែកបោសសម្អាតមីន ដល់បណ្ដាប្រទេសមួយចំនួន និងមានមជ្ឈមណ្ឌលតំបន់អាស៊ានសម្រាប់សកម្មភាពមីន។ លោកអគ្គលេខាធិការរង ថ្លែងកោតសរសើរបែបនេះ ក្នុងឱកាសជួបពិភាក្សាការងារជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាព្រឹកថ្ងៃទី២២ ខែកក្កដា...
នៅចំពោះមុខសម្ដេចនាយករដ្ឋមន្ត្រីកម្ពុជា នាថ្ងៃទី២២ ខែកក្កដា នេះ លោក Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ជឿជាក់ថា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្ដេចធិបតី កម្ពុជានឹងមានការអភិវឌ្ឍរីកចម្រើនខ្លាំងក្លាបន្ថែមទៀត ហើយជីវភាពរបស់ប្រជាជនកម្ពុជានឹងត្រូវបានលើកកម្ពស់បន្ថែមទៀត។ បើតាមសេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃជំនួបរវាងសម្ដេចធិបតី ជាមួយទូតចិនប្រចាំកម្ពុជា ចេញផ្សាយលើឆាណែលតេឡេក្រាមសម្ដេចនាយករដ្ឋមន្ត្រី។ តាមសេចក្ដីប្រកាសព័ត៌មាន លោកឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ក៏បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការសម្រេចបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀតជូនប្រជាជន និងប្រទេសកម្ពុជា។ ជាមួយគ្នានេះ នៅចំពោះមុខសម្ដេច ហ៊ុន ម៉ាណែត, លោក Wang...
គួរជម្រាបថា លោក វ៉ាង វិនពីន ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានមកដល់កម្ពុជានៅយប់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ ២០២៤ ។
សារព័ត៌មានដែលពូកែដើរគំរាមគោះយកលុយគេ នឹងប្រឈមការដកអាជ្ញាប័ណ្ណមកវិញ ដោយមិនអនុញាតឱ្យប្រកបវិជ្ជាជីវៈនេះទៀតឡើយ។ នេះជាការប្រកាសរបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី ដែលបានបញ្ជាទៅកាន់រដ្ឋមន្រ្តីក្រសួងព័ត៌មាន ឱ្យពិនិត្យមើលឡើងវិញលើកិច្ចការនេះ។ សម្ដេចធិបតី ថា បើមានបុគ្គលបែបធន់ៗនេះគួរឈប់ឱ្យធ្វើជាអ្នកសារព័ត៌មាន។ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានទទូចដល់អ្នកសារព័ត៌មានបន្តរក្សាឱ្យបានខ្ជាប់ខ្ជួនក្រមសីលធម៌ វិជ្ជាជីវៈក្នុងអាជីពជាអ្នកសារព័ត៌មាន ដោយធ្វើយ៉ាងណាកុំកេងចំណេញផលប្រយោជន៍ពីអាជីពរបស់ខ្លួន តាមរយៈការប្រព្រឹត្តទង្វើដែលផ្ទុយពីច្បាប់ឱ្យសោះ។ ក្នុងនោះ សម្ដេចធិបតី បានលើកឡើងពីអ្នកសារព័ត៌មានខ្លះ ដែលតែងបានយកអាជីពរបស់ខ្លួននេះ ទៅដើរគៀបអ្នកដទៃ ដើម្បីបានលាភសក្ការៈផ្សេងៗ។ ក្នុងន័យនេះ សម្ដេចធិបតី បានបញ្ជាឱ្យរដ្ឋមន្ត្រីក្រសួងព័ត៌មាន...
សម្ដេចធិបតី និងទូតហ្វីលីនពីន ពិភាក្សាអំពីការភ្ជាប់ជើងហោះហើរពីទីក្រុងសេប៊ូ មកខេត្តសៀមរាប ដើម្បីជំរុញវិស័យទេសចរណ៍