សម្ដេចសភាធិការធិបតី ឃួន សុដារី សំណូមពរឱ្យមានដំណោះស្រាយកែប្រែឥរិយាបថនៃការរស់នៅរបស់ពលរដ្ឋមកគិតគូរពីសុខភាពរបស់ខ្លួនឡើងវិញ បន្ទាប់សម្ដេចឃើញថាក្មេងៗអាយុទើបតែជាង១០ឆ្នាំនាំគ្នាផឹកស្រា ជក់បារី ធ្វើជាការកម្សាន្តសប្បាយ។
សម្ដេចសភាធិការធិបតី ឃួន សុដារី មានមហិច្ចតាក្នុងការធ្វើឱ្យកម្ពុជាក្លាយជាមជ្ឈមណ្ឌលផ្សព្វផ្សាយ ស្រាវជ្រាវ ផ្លាស់ប្ដូរយោបល់មួយក្នុងតំបន់ និងសកលលោក។ សម្ដេចក៏ផ្ដល់ការិយាល័យដល់អង្គការតំបន់ចំនួន២ដែលជាជំហាននៃការចាប់ផ្ដើមនេះផងដែរ។
សម្ដេចសភាធិការធិបតី ឃួន សុដារី ប្រាប់ទៅក្រសួងសុខាភិបាលឱ្យគិតគូរពិចារណាស្វែងរក និងលៃលកថវិកាសម្រាប់គ្រប់គ្រង និងដោះស្រាយបញ្ហាប្រឈមនៃជំងឺមិនឆ្លង។
សម្ដេចសភាធិការធិបតីអំពាវនាវដល់រដ្ឋាភិបាលឱ្យពង្រឹងការត្រួតពិនិត្យបញ្ហាសុវត្ថិភាពចំណីអាហារនាំចូល និងផលិតក្នុងស្រុក ដែលដាក់លក់នៅក្នុងទីផ្សារកម្ពុជា សំដៅកាត់បន្ថយផលប៉ះពាល់នៃចំណីអាហារចំពោះសុខភាពប្រជាជន។
ប្រធានរដ្ឋសភាកម្ពុជាបានយល់ស្របជាមួយប្រធានសភាម៉ាឡេស៊ី អំពីតួនាទីរបស់រដ្ឋសភាក្នុងការជួយដល់ដំណើរការរបស់សង្គមជាតិ
សម្ដេចសភាធិការធិបតី ឃួន សុដារី បានសង្កត់ធ្ងន់ថា សង្គមជាតិមួយ មានវិបុលភាព សន្ដិភាព និងសុខដុមទៅបានលុះត្រាតែចេះទទួលស្គាល់នូវភាពខុសគ្នា និងការផ្ដល់តម្លៃឱ្យភាពចម្រុះ។
សម្ដេចសភាធិការធិបតី ឃួន សុដារី បានគាំទ្រចំពោះអភិក្រមរបស់រដ្ឋាភិបាលដែលមន្ត្រីរដ្ឋាភិបាលចុះជួយវិស័យឯកជន ជាជាងចុះទៅចាប់ ចុះពិន័យ ដែលអភិក្រមនេះនឹងជំរុញទំនាក់ទំនងល្អរវាងវិស័យសាធារណៈ និងឯកជន ព្រមទាំងជំរុញដល់ការចូលរួមបានសកម្មរបស់ពលរដ្ឋ។