ទិន្នន័យរបស់រដ្ឋាភិបាលសិង្ហបុរី បានបង្ហាញកាលពីថ្ងៃអង្គារថា សេដ្ឋកិច្ចរបស់ប្រទេសបានកើនឡើង ២,៩ ភាគរយ ក្នុងត្រីមាសទី២ ចន្លោះពីខែមេសា-មិថុនា បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយស្មើនឹងការរំពឹងទុកជាមុន។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
ម្ដាយដែលវាយកូនប្រុសអាយុ៦ឆ្នាំជាង១០០ដងនឹងខ្សែក្រវាត់ព្រោះកូនប្រព្រឹត្តខុសត្រូវបានតុលាការសិង្ហបុរីកាត់ទោសឲ្យជាប់គុក...
ICA និយាយថា ការសាកល្បងនេះ គឺជាផ្នែកមួយនៃការសាកល្បងប្រព័ន្ធត្រួតពិនិត្យអន្តោប្រវេសន៍ដោយមិនចាំបាច់ប្រើលិខិតឆ្លងដែនថ្មី ដែលនឹងដាក់ឱ្យដំណើរការជាបណ្តើរៗសម្រាប់អ្នកដំណើរទាំងអស់ នៅគ្រប់ស្ថានីយអ្នកដំណើរ ក្នុងព្រលាន Changi នៅខែកញ្ញា និងនៅច្រកផ្លូវសមុទ្រ Marina Bay Cruise Center នៅខែធ្នូ។ ប្រព័ន្ធត្រួតពិនិត្យថ្មី អាចកាត់បន្ថយការចំណាយពេលរបស់អ្នកដំណើរ ក្នុងដំណើរការប្រកាសអន្តោប្រវេសន៍រហូតដល់ ៤០ ភាគរយ។