ជនជាតិថៃអាចមកធ្វើការនៅប្រទេសសិង្ហបុរីបាន ព្រោះការងារនឹងជួយអភិវឌ្ឍជំនាញ ហើយរកប្រាក់ផ្គត់ផ្គង់គ្រួសាររបស់ពួកគេ។
សិង្ហបុរីមានផែនការនាំចូលអគ្គិសនីបញ្ចេញកាបូនតិចចំនួន ៦ ជីហ្គាវ៉ាត់ (GW) នៅឆ្នាំ ២០៣៥ ហើយកន្លងមក បានផ្តល់ការអនុម័តតាមលក្ខខណ្ឌសម្រាប់គម្រោងចំនួន ១០ នៅក្នុងប្រទេសអូស្ត្រាលី កម្ពុជា ឥណ្ឌូណេស៊ី និងវៀតណាម។
គេមើលឃើញថា ការបោកប្រាស់នៅប្រទេសសិង្ហបុរីកំពុងកើនឡើង ដោយស្ថិតិឆបោកពាក់កណ្តាលឆ្នាំ និងឧក្រិដ្ឋកម្មតាមអ៊ិនធឺណិតរបស់ប៉ូលិសសិង្ហបុរី ដែលចេញផ្សាយនៅថ្ងៃទី ២២ ខែសីហា បានបង្ហាញថា ចំនួនករណីក្នុងឆមាសទី១នៃឆ្នាំ ២០២៤ បានកើនឡើង ១៦,៣ ភាគរយ ដល់ ២៦ ៥៨៧ ករណី ដែលជាកំណត់ត្រាខ្ពស់ថ្មី។
ការសាងសង់ស្ថានីយទី៥ (T5) នេះ មានគោលបំណងលើកកម្ពស់សមត្ថភាពដឹកជញ្ជូនអ្នកដំណើរប្រចាំឆ្នាំរបស់មជ្ឈមណ្ឌលអាកាសចរណ៍សិង្ហបុរី ដោយអាចសម្រួលការដឹកជញ្ជូនអ្នកដំណើរ ៥០ លាននាក់បន្ថែមទៀត នៅពេលវាដាក់ឱ្យដំណើរការនៅពាក់កណ្ដាលទសវត្សរ៍ឆ្នាំ ២០៣០ ដោយតភ្ជាប់ទីក្រុងជាង ២០០ ទូទាំងពិភពលោក។
លោកបានដំណើរការក្រុមហ៊ុនមួយ (A&A Blockchain Innovation) ដែលមានឧបករណ៍ទាញយកគ្រីបតូ ៣០០ ០០០ គ្រឿង ដែលអាចបង្កើតប្រាក់ចំណូលគ្រប់គ្រាន់ ដើម្បីផ្តល់ឱ្យវិនិយោគិនមកវិញនូវប្រាក់ចំណូលប្រចាំថ្ងៃ ០,៥ ភាគរយ។
អាជ្ញាធររូបិយវត្ថុសិង្ហបុរី (MAS) បានសហការជាមួយធនាគារផ្សេងៗ ដើម្បីស្វែងរកដំណោះស្រាយលើសន្តិសុខកង់ទិច (Quantum Security) ក្នុងវិស័យហិរញ្ញវត្ថុ ក្រោយព្រមានពីហានិភ័យបច្ចេកវិទ្យាកង់ទិចផ្សេងៗសម្រាប់វិស័យដដែល។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានវៀតណាម (VNA)។
ប្រទេសសិង្ហបុរី និងម៉ាឡេស៊ី កំពុងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឆ្លងព្រំដែន ដោយការតភ្ជាប់ខ្សែរថភ្លើងសម្រាប់ធ្វើដំណើររវាងរដ្ឋទាំង២ ក្នុងគោលបំណងជំរុញលំហូរនៃមនុស្ស និងទំនិញ ក៏ដូចជាផែនការបង្កើតតំបន់សេដ្ឋកិច្ចពិសេសដ៏ធំ។ នេះបើតាមការចុះផ្សាយរបស់កាសែត Nikkei Asia កាលពីថ្ងៃអាទិត្យ។