ការព្យាករថ្មី ផ្ទុយស្រឡះនឹងការព្យាករកាលពីខែមិថុនា ដែលធនាគារពិភពលោករំពឹងថា សេដ្ឋកិច្ចរបស់មីយ៉ាន់ម៉ានឹងកើនឡើង ១ ភាគរយ។
សេដ្ឋកិច្ចរបស់មីយ៉ាន់ម៉ាបានស្ថិតក្នុងនិន្នាការធ្លាក់ចុះរួចស្រាប់ទៅហើយនៅពេលវិបត្តិកូវីដ១៩បានផ្ទុះឡើង ហើយវាកាន់តែដុនដាបខ្លាំងថែមទៀត ក្រោយក្រុមយោធាធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលជាប់ឆ្នោតនៅដើមខែកុម្ភៈ ឆ្នាំ ២០២១។