ទំនិញទាំងនោះមានតម្លៃប្រហែល ៤០,៧៧ ប៊ីលានយន់ (ប្រហែល ៥,៧៤ ប៊ីលានដុល្លារ) ដោយគិតត្រឹមថ្ងៃចន្ទដើមសប្ដាហ៍នេះ។
គេមិនទាន់ឃើញពីរបាយការណ៍ទំហំនៃខាតបង់សេដ្ឋកិច្ចនៅវៀតណាម ឡាវ និងថៃ ក៏ដូចជាមីយ៉ាន់ម៉ា នៅឡើយទេ ប៉ុន្តែមានសេចក្ដីរាយការណ៍ពីការជនលិចផលដំណាំ និងផ្ទះសម្បែង ក៏ដូចជាសត្វពាហនៈជាច្រើន ដែលនេះបង្ហាញពីការខូចខាតធ្ងន់ធ្ងរនៃសេដ្ឋកិច្ចមូលដ្ឋានរបស់ប្រទេសទាំងនេះ។
អតិផរណានៅតែជាបញ្ហាប្រឈមធំសម្រាប់សេដ្ឋកិច្ចឡាវ ដោយអតិផរណារបស់ប្រទេសនេះ បានថយចុះតិចតួច ពី ២៦,១ ភាគរយ កាលពីខែមុន មកត្រឹម ២៤,៣ ភាគរយ នៅខែសីហា នេះ។
ប្រទេសក្នុងតំបន់អាស៊ាន រួមទាំងប្រទេសឡាវ បានប្តូរទៅប្រើប្រាស់រូបិយប័ណ្ណក្នុងស្រុកសម្រាប់ពាណិជ្ជកម្ម និងការវិនិយោគ ដើម្បីកាត់បន្ថយហានិភ័យពីបម្រែបម្រួលនយោបាយ ភូមិសាស្ត្រនយោបាយ សេដ្ឋកិច្ច និងហិរញ្ញវត្ថុ
កាសែត Laotian Times ចុះផ្សាយកាលពីថ្ងៃចន្ទថា ចាប់តាំងពីឆ្នាំ ២០២១ មក ប្រទេសឡាវបានផ្តល់អាជ្ញាប័ណ្ណវិនិយោគសម្រាប់គម្រោងវៀតណាម សរុបចំនួន ៨៦៩,៩ លានដុល្លារ។ ក្នុងឆមាសទី១នៃឆ្នាំ ២០២៤ ឡាវបានអនុម័តគម្រោងថ្មីរបស់វៀតណាមចំនួន ៦ ដែលមានទំហំទឹកប្រាក់ចំនួន ៣៣៩ លានដុល្លារ។ យោងតាមរដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគឡាវ និងជាប្រធានគណៈកម្មាធិការសហប្រតិបត្តិការឡាវ-វៀតណាម លោក Phet Phomphiphak គម្រោងទាំងនេះគ្របដណ្ដប់លើវិស័យជាច្រើនដូចជា ការជីកយករ៉ែ...
ក្នុងឆមាសទី១ នៃឆ្នាំ ២០២៤ វៀតណាមបាននាំចូលធ្យូងថ្មពីឡាវចំនួន ១,១៧១ លានតោន ក្នុងតម្លៃប្រមាណ ៧៥,៨ លាន ដុល្លារ។ យ៉ាងណាមិញ ចំនួននេះ តិចតួចខ្លាំងបើធៀបនឹងគោលដៅប្រកបដោយមហិច្ឆតារបស់ MoU ដែលកំណត់ការនាំចូលធ្យូងថ្មចំនួន ២០ លានតោនជារៀងរាល់ឆ្នាំ ដែលនេះបង្ហាញពីបញ្ហាប្រឈមដ៏ធំលើពាណិជ្ជកម្មដដែល។