គិតត្រឹមរយៈពេល៩ខែដើមឆ្នាំ ២០២៤ ប្រទេសថៃបាននាំចេញអង្ករចំនួន ៧ លានតោន។
តម្លៃអង្ករដែលបាក់ ៥ ភាគរយ របស់ថៃ បានធ្លាក់ចុះមកនៅចន្លោះពី ៥៥០-៥៦០ ដុល្លារ/តោន នៅសប្តាហ៍នេះ ដែលជាតម្លៃទាបបំផុតរាប់ចាប់តាំងពីថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ២០២៣ ដោយវាធ្លាក់ចុះពី ៥៨៥ ដុល្លារ/តោន កាលពីសប្ដាហ៍មុន។
ក្រសួងបាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា ក្នុងឆមាសទី១ នៃឆ្នាំ ២០២៤ ការនាំចេញអង្កររបស់ថៃ ដែលជាប្រទេសនាំចេញអង្ករធំជាងគេទី២របស់ពិភពលោក មានចំនួន ៥,០៨ លានតោន ក្នុងតម្លៃប្រមាណ ១១៧,៨ ប៊ីលានបាត ដោយកើនឡើង ២៥,១ ភាគរយ បើគិតពីបរិមាណ និង ៥៥,៥ ភាគរយ បើគិតពីតម្លៃ ធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។