តាមការចេញផ្សាយរបស់សារព័ត៌មានMGR online នៅថ្ងៃទី២៤ ខែកក្កដា នេះ បានឱ្យដឹងថាកូនអណ្តើកខ្មៅដំបូងគេដែលញាស់ចេញពីពងក្នុងអាងចិញ្ចឹមនៅកម្ពុជា កំពុងទទួលបានការថែទាំយ៉ាងយកចិត្តទុកដាក់ពីអ្នកអភិរក្ស រហូតទាល់តែអាចប្រលែងវាត្រឡប់ទៅកាន់ធម្មជាតិវិញបាន។ នេះគឺជាផ្នែកមួយនៃផែនការកសាងចំនួននៃសត្វល្មូនដែលជិតផុតពូជប្រភេទនេះឡើងវិញ។ កូនអណ្តើកខ្មៅនេះបានញាស់កាលពីចុងខែឧសភា នៅមជ្ឈមណ្ឌលដើម្បីការអភិរក្សជីវចម្រុះនៅកម្ពុជាបន្ទាប់ពីមេរបស់វាត្រូវបានជួយសង្គ្រោះពីទីផ្សារងងឹត។ នាយកមជ្ឈមណ្ឌលដើម្បីការអភិរក្សជីវចម្រុះបាននិយាយថា សត្វល្មូនតូចមួយនេះមានប្រវែងត្រឹមតែ៦សង់ទីម៉ែត្រ និងមានទម្ងន់ត្រឹមតែ៤០ក្រាមប៉ុណ្ណោះ។ គេរំពឹងថា វានឹងរស់រាននៅក្នុងជម្រកអភិរក្សនេះរហូតទាល់តែវាធំល្មម ដែលលែងប្រឈមនឹងហានិភ័យពីធម្មជាតិបាន។ នាយកមជ្ឈមណ្ឌលដើម្បីការអភិរក្សជីវចម្រុះបានបន្តថា កូនអណ្តើកខ្មៅនេះអាចនឹងចំណាយពេលពី ៤-៦ ឆ្នាំ ទើបអាចពិចារណាយកវាប្រលែងទៅកាន់ធម្មជាតិវិញបាន។ អណ្តើកខ្មៅ គឺជាសត្វល្មូនទឹកសាបដែលមានដើមកំណើតនៅអាស៊ីអាគ្នេយ៍ ត្រូវបានគេចុះបញ្ជីជាប្រភេទសត្វដែលជិតផុតពូជដោយអង្គការអន្តរជាតិដើម្បីការអភិរក្សធម្មជាតិ។ ជាទូទៅ...
ការលែងនេះមានការចូលរួមពីមន្រ្តីខណ្ឌរដ្ឋបាលជលផលកោះកុង លោកជំទប់ទី១...
គេក៏សង្កេតឃើញដែលថា វាមានស្នាមរបួសដ៏វែង ប្រហែលបណ្ដាលមកពីហែលទឹកក្រោមកប៉ាល់កំពុងបើកហើយទើបរងរបួសដល់ស្លាប់