ការធ្លាក់ចុះនៃអត្រាអតិផរណារបស់ឡាវនាពេលនេះ គឺបណ្តាលមកពីកត្តាជាច្រើន រួមទាំងការផ្គត់ផ្គង់កសិផលដែលមានស្ថិរភាព។
ឡាវបានជួបប្រទះនឹងអតិផរណាធ្ងន់ធ្ងរ ដោយសារតែការហក់ឡើងនៃតម្លៃសកល ការពឹងផ្អែកលើការនាំចេញ កង្វះផលិតកម្មក្នុងស្រុក និងប្រាក់ជាតិឡាវធ្លាក់ចុះជាដើម។
អតិផរណានៅតែជាបញ្ហាប្រឈមធំសម្រាប់សេដ្ឋកិច្ចឡាវ ដោយអតិផរណារបស់ប្រទេសនេះ បានថយចុះតិចតួច ពី ២៦,១ ភាគរយ កាលពីខែមុន មកត្រឹម ២៤,៣ ភាគរយ នៅខែសីហា នេះ។