ទិន្នន័យពីការិយាល័យស្ថិតិជាតិ បានបង្ហាញថា អត្រាគ្មានការងារធ្វើសម្រាប់យុវជនអាយុពី ១៦-២៤ ឆ្នាំ ក្នុងប្រទេសចិន ដោយមិនរាប់បញ្ជូលសិស្ស បានធ្លាក់ចុះមកត្រឹម ១៧,៦ ភាគរយ ក្នុងខែកញ្ញា ពី ១៨,៨ ភាគរយ ក្នុងខែសីហា។
កំណើននៃអត្រាអត់ការងារធ្វើរបស់យុវជនចិនប្រចាំខែសីហា ត្រូវបានចេញផ្សាយឡើង ខណៈនៅឆ្នាំ ២០២៤ នេះនិស្សិតចិនប្រមាណ ១១,៧៩ លាននាក់ រំពឹងថានឹងបញ្ចប់ការសិក្សាថ្នាក់មហាវិទ្យាល័យ ដែលវាជាចំនួនខ្ពស់បំផុត ដោយនឹងបង្កើនសម្ពាធលើការប្រកួតប្រជែងទីផ្សារការងារក្នុងស្រុក។