ការជំទាស់នេះធ្វើឡើងក្រោយគណៈកម្មាធិការគោលនយោបាយគ្រប់គ្រងពលករបរទេសថៃ បានអនុម័តសេចក្ដីសម្រេចនេះកាលពីចុងខែវិច្ឆិកា ក្រោមហេតុផលថា មានការខ្វះខាតអាកាសយានិក ឬពីឡុតជាជនជាតិថៃ។
ប្រទេសថៃនឹងទទួលបានចំណាត់ថ្នាក់សុវត្ថិភាពកម្រិត ១ (CAT 1) របស់ខ្លួនជាថ្មី នៅខែកុម្ភៈឆ្នាំក្រោយ ដែលជាព្រឹត្តិការណ៍ដ៏សំខាន់សម្រាប់វិស័យអាកាសចរណ៍របស់ប្រទេស។