អាជីវករផ្សារកាណាសុីធី ប្រមាណជិត១០០នាក់ កាលពីព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤ នេះ បានផ្ទុះការតវ៉ា បន្ទាប់ពីប្រធានផ្សារអនុញ្ញាតឲ្យបុគ្គលមួយក្រុមបោះបង្គោលលើផ្លូវធ្វើជាកន្លែងផ្ញើរម៉ូតូ បិទបាំងកន្លែងពួកគាត់លក់ដូរ និងបង្កឲ្យផ្លូវតូចចង្អៀតថែមទៀត។ ក្រុមអាជីវករបាននិយាយថា នៅព្រឹកថ្ងៃទី៣ ខែកញ្ញានេះ មានបុគ្គល១ក្រុមនាំគ្នាយកបង្គោលទៅជីកដាំនៅលើផ្លូវបេតុងខាងមុខផ្សារ ក្នុងបំណងចងខ្សែព័ទ្ធធ្វើកន្លែងផ្ញើរម៉ូតូយកលុយដាក់ហោប៉ៅ ដោយបិទបាំងកន្លែងពួកគាត់លក់ដូរទាំងស្រុង។ ក្រោយពេលឃើញបែបនេះ ពួកគាត់បាននាំគ្នាសួរនាំបុគ្គលទាំងនោះបានប្រាប់ថា លោកប្រធានផ្សារអនុញ្ញាតឲ្យបង្កើតទីនោះធ្វើជាទីតាំងផ្ញើរកង់ និងម៉ូតូ។ ក្រុមអាជីវករបាននិយាយបន្តទៀតថា ដោយសារតែប្រយោជន៍បុគ្គល និងប្រធានផ្សារ ហើយបង្កផលប៉ះពាល់ដល់ការរកសុីរបស់ពួកគាត់បែបនេះ ទើបពួកគាត់នាំគ្នាធ្វើការតវ៉ានៅមុខការិយាល័យផ្សារ ដើម្បីប្រឆាំងមិនឲ្យបង្កើតកន្លែងផ្ញើរម៉ូតូទីនោះឡើយ។...
អាជីវករលក់ដូរផ្សារអូរឫស្សី និងផ្សារទួលទំពូង ដែលសុទ្ធសឹងជាផ្សារនៅកណ្តាលរាជធានីភ្នំពេញ បានសម្តែងការគាំទ្រ លើកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណ CLV DTA
លោកចៅសង្កាត់បន្ថែមថា ទីតាំងខាងលេីលោកតែងចាត់កម្លាំងចុះរៀបចំសណ្តាប់ធ្នាប់ជា...
ប្រធានផ្សារអូរឬស្សី បានបញ្ជាក់ថា ការសាងសង់រោង នៅបរិវេណខាងលិចផ្សារ...
អ្នកស្រី សុន ស្រីឡូត អាជីវករលក់បាយតាមរបងមន្ទីរពេទ្យកុមារជាតិ...
ក្រុមអាជីវករលក់ដូរជាច្រើនបានដាក់កញ្ជើល្អីលក់ដូរលើផ្លូវសាធារណៈយ៉ាងអនាធិបតេយ្យបង្កការកកស្ទះចរាចរណ៍ជារៀងរាល់ថ្ងៃ...
លោក ហាក់ ចាន់ថា តំណាងអ្នកទិញតូបផ្សារ TCC បានលើកឡើងថា ចាប់តាំងពីកើតមានរឿងរ៉ាវនេះឡើង ពុំដែលឃើញថៅកែក្រុមហ៊ុន ចេញមុខមកដោះស្រាយជាមួយអតិថិជនម្តងណាឡើយ...