ការប្ដេជ្ញានេះធ្វើឡើង ១ ថ្ងៃ ក្រោយមានការរិះគន់ថា រដ្ឋាភិបាលថៃមានភាពយឺតយ៉ាវចំពោះការឆ្លើយតបទៅនឹងការដំឡើងពន្ធរបស់លោក ត្រាំ
លោកបានលើកឡើងថា៖ «សេដ្ឋកិច្ចបានដួលរលំទូទាំងប្រទេស។ ខណៈប្រាក់ចំណូលរបស់ប្រជាជនត្រូវបាត់បង់ ប្រាក់ចំណេញរបស់ធនាគារពាណិជ្ជកម្មឯណោះវិញ បានកើនឡើង ១៤ ភាគរយ ធៀបនឹងកំណើន ៣ ភាគរយ នៃ GDP (ផលិតផលក្នុងស្រុកសរុប) ដែលបង្ហាញពីអតុល្យភាពសេដ្ឋកិច្ចបណ្តាលមកពីការគ្រប់គ្រងមិនត្រឹមត្រូវពីមុន»។ អតីតនាយករដ្ឋមន្រ្តីថៃដដែល អះអាងថា សេដ្ឋកិច្ចថៃបច្ចុប្បន្ន គឺអាក្រក់ជាងអំឡុងវិបត្តិហិរញ្ញវត្ថុអាស៊ីឆ្នាំ ១៩៩៧។