បទប្បញ្ញត្តិថ្មីមួយ ដែលតម្រូវឱ្យអ្នកនាំចេញគ្រប់ធនធានធម្មជាតិ (លើកលែងតែប្រេង និងឧស្ម័ន) រក្សាប្រាក់ចំណូលទាំងអស់របស់ខ្លួនក្នុងប្រទេសយ៉ាងហោចណាស់ ១ ឆ្នាំ។
ការពង្រឹងលើការធ្វើទំនើបកម្មក្នុងវិស័យកសិកម្មរបស់ឥណ្ឌូណេស៊ី ធ្វើឡើងខណៈប្រទេសនេះពឹងផ្អែកខ្លាំងលើស្បៀងនាំចូល រួមទាំងអង្ករ ដែលជាស្បៀងចម្បងសម្រាប់ប្រជាជន។
កាលពីខែឧសភា ឆ្នាំមុន សហភាពអឺរ៉ុបបានចេញបទប្បញ្ញត្តិមួយដែលតម្រូវឱ្យអ្នកផ្គត់ផ្គង់ បញ្ជាក់ថាខ្សែសង្វាក់ផ្គត់ផ្គត់របស់ពួកគេមិនជាប់ពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើនោះទេ ហើយបទប្បញ្ញត្តិនេះនឹងចូលជាធរមាននៅឆ្នាំក្រោយ។
កន្លងមក រដ្ឋមន្ត្រីពាណិជ្ជកម្មឥណ្ឌូណេស៊ី លោក Zulkifli Hasan បានស្នើឱ្យផ្លាស់ប្តូរច្រកនាំចូលពីកោះជ្វាទៅកាន់តំបន់ភាគខាងកើត ដើម្បីបង្កើនថ្លៃដឹកជញ្ជូន និងអាចកាត់បន្ថយលំហូរនៃទំនិញនាំចូល។
ចិនកំពុងឆ្ពោះទៅរកការគ្របដណ្ដប់ផ្ដាច់មុខលើទីផ្សាររថយន្តអគ្គិសនីធំៗនៅអាស៊ីអាគ្នេយ៍ ដោយបច្ចុប្បន្ន ក្រៅពីឥណ្ឌូណេស៊ី រថយន្តអគ្គិសនីចិនកំពុងឈរឈ្មោះលើកំពូលតារានៃចំណែកទីផ្សារនៅថៃរួចហើយ។ គេមើលឃើញថា ចិនកំពុងធ្វើពិពិធកម្មទីផ្សារខ្សែចង្វាក់ផ្គត់ផ្អង់រថយន្តរបស់ខ្លួនដើម្បីកាត់បន្ថយផលប៉ះពាល់ពីបញ្ហាពាណិជ្ជកម្មជាមួយលោកលិច ខណៈអាស៊ីអាគ្នេយ៍ ដែលមានប្រជាជនច្រើន និងកាន់តែធូរធា ក្លាយជាទីផ្សារគោលដៅសំខាន់មួយ។
រដ្ឋមន្ត្រីសម្របសម្រួលនៃក្រសួងដែនសមុទ្រ និងកិច្ចការវិនិយោគ លោក Luhut Pandjaitan បានប្រាប់វេទិកា CCS កាលពីថ្ងៃពុធថា៖ «រដ្ឋាភិបាលឥណ្ឌូណេស៊ី ចង់បោះជំហានយ៉ាងលឿនលើការចាប់យក និងស្តុកកាបូន»។ លោកបន្តថា រដ្ឋាភិបាលនឹងចេញច្បាប់ផ្សេងៗ ដើម្បីធានាថាវិនិយោគិននឹងអាចអនុវត្តការវិនិយោគក្នុងគម្រោង CCS បានយ៉ាងឆាប់រហ័ស។
គេមើលឃើញថា វៀតណាម និងឥណ្ឌូណេស៊ី បានកត់ត្រាអំពីកំណើនទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។ ឥណ្ឌូណេស៊ី ដែលមានប្រជាជនសរុបជាង ២៧០ លាននាក់ អាចជាទីផ្សារវិនិយោគដ៏ធំសម្រាប់វៀតណាមផ្សេងៗ។