អ្នកជំនាញកសិកម្ម និងជាសាស្រ្តាចារ្យនៅសាកលវិទ្យាល័យកសិកម្ម Bogor (IPB) នៃប្រទេសឥណ្ឌូណេស៊ី លោក Dwi Andreas Santosa បានលើកឡើងថា រដ្ឋបាលរបស់លោកប្រធានាធិបតី ចូកូ វីដូដូ បានចំណាយប្រាក់ប្រមាណ ១៥,២២ ប៊ីលានដុល្លារ សម្រាប់គំនិតផ្តួចផ្តើមសន្តិសុខស្បៀងក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ ប៉ុន្តែប្រទេសនៅតែពឹងផ្អែកខ្លាំងលើស្បៀងនាំចូល។ នេះបើតាមការចុះផ្សាយរបស់កាសែត Jakarta Globe។
ទិន្នន័យពីទីភ្នាក់ងារស្ថិតិកណ្តាលឥណ្ឌូណេស៊ី (BPS) បានបង្ហាញថា អត្រាគ្មានការងារធ្វើរបស់ប្រទេស មានប្រមាណ ៤,៨២ ភាគរយ។ យុវជនដែលមានអាយុពី ១៥-២៤ ឆ្នាំ ប្រឈមមុខនឹងអត្រាគ្មានការងារធ្វើខ្ពស់បំផុត រហូតដល់ ១៦,៤២ ភាគរយ ខណៈក្រុមប្រជាជនអាយុពី ២៥-៥៩ ឆ្នាំ មានមានអត្រាទាបជាង ៣,០៨ ភាគរយ។
ជាមធ្យម ធនាគារចំនួន៧-៨ បានក្ស័យធនជារៀងរាល់ឆ្នាំនៅក្នុងប្រទេសឥណ្ឌូណេស៊ី ដោយសារការគ្រប់គ្រងហិរញ្ញវត្ថុមិនត្រឹមត្រូវ រួមទាំងការក្លែងបន្លំប្រាក់ក្នុងស្ថាប័នធនាគារផ្ទាល់។
តាមការប្រកាសរបស់ទីភ្នាក់ងារស្ថិតិកណ្តាល (BPS) របស់ឥណ្ឌូណេស៊ី ចំនួនដដែលបង្ហាញពីកំណើនប្រមាណ ២១ ភាគរយ បើធៀបនឹងរយៈពេល៦ខែដើមឆ្នាំដូចគ្នា កាលពីឆ្នាំមុន។ លោកស្រី Amalia Adininggar Widyasanti ប្រធានស្តីទីនៃ BPS បានប្រាប់សារព័ត៌មានយ៉ាងដូច្នេះថា៖ «នេះគឺជាចំនួនភ្ញៀវទេសចរអន្តរជាតិខ្ពស់បំផុត ដែលប្រទេសឥណ្ឌូណេស៊ីបានកត់ត្រាក្នុងឆមាសទី១ ចាប់តាំងពីឆ្នាំ ២០២០»។
កន្លងមកមានការរិះគន់ផ្សេងៗពាក់ព័ន្ធនឹងការកសាងទីក្រុងថ្មី រួមទាំងការបំផ្លិចបំផ្លាញជីវចម្រុះរបស់កោះបរនេអូ។ ដោយសារតែការសាងសង់យឺតយ៉ាវ ក៏ដូចជាសន្ទុះវិនិយោគខ្សោយ ទើបបណ្ដាលឱ្យមានការព្រួយបារម្ភថា វិនិយោគិនបរទេសតិចណាស់ដែលនឹងចាប់អារម្មណ៍លើការបោះទុនរបស់ខ្លួន ហើយសេដ្ឋកិច្ចនឹងនៅតែផ្ដុំក្នុងក្រុងហ្សាកាតា