នាយិកាគ្រប់គ្រងនៃវិទ្យាស្ថាន Energy Shift ដែលជាវិទ្យាស្ថានស្រាវជ្រាវផ្តោតលើការផ្លាស់ប្តូរថាមពលរបស់អាស៊ី លោកស្រី Christina Ng បានថ្លែងថា ប្រព័ន្ធអេកូឡូស៊ីធម្មជាតិដ៏ធំរបស់ឥណ្ឌូណេស៊ីបានផ្តល់វិសាលភាពសម្រាប់គម្រោងអុហ្វសិតកាបូនសំខាន់ៗ ប៉ុន្តែគោលដៅមានមហិច្ឆតាខ្ពស់ជាងទស្សនៈហិរញ្ញវត្ថុ និងប្រតិបត្តិការ។
លោក Wiluyo បាននិយាយយ៉ាងដូច្នេះថា៖ «យើងមានផែនទីបង្ហាញផ្លូវច្បាស់លាស់សម្រាប់ឱ្យសម្រេចបាននូវគោលដៅគ្មានការបំភាយឧស្ម័ននៅឆ្នាំ ២០៦០ ដែលរួមមានការបិទរោងចក្រថាមពលធ្យូងថ្មចំនួន ៨០០ កន្លែង ដោយជំនួសមកវិញនូវរោងចក្រថាមពលដើរដោយឧស្ម័ន និងការអនុវត្តកម្មវិធីជីវម៉ាស»។
រដ្ឋាភិបាលឥណ្ឌូណេស៊ីកំពុងបង្កើនការប្រើប្រាស់ធនធាន និងមូលនិធិបៃតង ដើម្បីបង្កើនប្រព័ន្ធដឹកជញ្ជូនសាធារណៈអគ្គិសនី ក្នុងគោលបំណងកាត់បន្ថយការបំពុលបរិយាកាស និងលើកទឹកចិត្តឱ្យប្រើប្រាស់ឥន្ធនៈស្អាត។
ការទាក់ទាញវិនិយោគិនឱ្យរួមចំណែកក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលឥណ្ឌូណេស៊ី ក្នុងការជំរុញវិស័យដែលសំខាន់សម្រាប់កំណើនសេដ្ឋកិច្ចមួយនេះ។
អត្រានៃភាពក្រីក្រខ្លាំងទូទាំងប្រទេសបានធ្លាក់ចុះពី ១,១២ ភាគរយនៅខែមីនា ឆ្នាំមុន មកត្រឹម ០,៨៣ ភាគរយ នៅខែដូចគ្នាឆ្នាំនេះ។
ទិន្នន័យគិតត្រឹមខែកុម្ភៈឆ្នាំមុន បានបង្ហាញថា ម៉ូតូអគ្គិសនីរួមចំណែកតិចតួចខ្លាំង ធៀបទៅនឹងម៉ូតូធម្មតាប្រមាណ ១២០ លានគ្រឿង ដែលប្រជាជនឥណ្ឌូណេស៊ីប្រើប្រាស់ ដែលធ្វើឱ្យការផ្លាស់ប្ដូរបៃតងលើវិស័យនេះ អាចជាការលំបាកសម្រាប់រដ្ឋាភិបាលឥណ្ឌូណេស៊ី។
អ្នកជំនាញកសិកម្ម និងជាសាស្រ្តាចារ្យនៅសាកលវិទ្យាល័យកសិកម្ម Bogor (IPB) នៃប្រទេសឥណ្ឌូណេស៊ី លោក Dwi Andreas Santosa បានលើកឡើងថា រដ្ឋបាលរបស់លោកប្រធានាធិបតី ចូកូ វីដូដូ បានចំណាយប្រាក់ប្រមាណ ១៥,២២ ប៊ីលានដុល្លារ សម្រាប់គំនិតផ្តួចផ្តើមសន្តិសុខស្បៀងក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ ប៉ុន្តែប្រទេសនៅតែពឹងផ្អែកខ្លាំងលើស្បៀងនាំចូល។ នេះបើតាមការចុះផ្សាយរបស់កាសែត Jakarta Globe។