ភាពចម្រូងចម្រាស់រវាងក្រុមហ៊ុនបច្ចេកវិទ្យា Apple និងឥណ្ឌូណេស៊ី កើតឡើងក្រោយរដ្ឋាភិបាលឥណ្ឌូណេស៊ីបានចេញបំរាមលក់ iPhone 16 ក្នុងប្រទេសរបស់ខ្លួន ដោយលើកឡើងថា ក្រុមហ៊ុនមិនបានវិនិយោគតាមការសន្យា និងថាមិនប្រើប្រាស់គ្រឿងបន្លាស់ផលិតក្នុងស្រុកឥណ្ឌូណេស៊ីតាមការកំណត់។
គណៈកម្មាធិការស្ថិរភាពប្រព័ន្ធហិរញ្ញវត្ថុ (KSSK) របស់ឥណ្ឌូណេស៊ី បានព្យាករពីអត្រាកំណើនសេដ្ឋកិច្ច ៥ ភាគរយសម្រាប់ត្រីមាសទី ២ ឆ្នាំ ២០២៤ ដោយសារភាពរឹងមាំនៃការចំណាយប្រចាំថ្ងៃរបស់ពលរដ្ឋ ការវិនិយោគ និងការនាំចេញ ខណៈរំពឹងកំណើនសេដ្ឋកិច្ចសរុបប្រចាំឆ្នាំពីចន្លោះ ៥-៥,២ ភាគរយ។