លោកកិត្តិសេដ្ឋបណ្ឌិត ជាម យៀប បានថ្លែងអំណរគុណដល់មន្ត្រីដែលបានចូលនិវត្តន៍ទាំងអស់ ដែលធ្លាប់បានខិតខំបំពេញការងារកាលពីកន្លងមក និងសូមឱ្យពួកគេចងចាំនូវអនុស្សាវរីយ៍ការងារដែលល្អៗធ្វើជាក្ដីសុខផ្លូវចិត្តបន្ទាប់ពីចំណាយពេលដើម្បីជាតិមាតុភូមិអស់ជាច្រើនឆ្នាំមក។
អនុប្រធានទី១ រដ្ឋសភាកម្ពុជាលោក ជាម យៀប បានជំរុញពលរដ្ឋក្នុងការចាយវាយប្រាក់រៀលឱ្យកាន់តែច្រើនដើម្បីជំរុញប្រសិទ្ធភាពគោលនយោបាយរូបិយវត្ថុ និងជាការអភិវឌ្ឍសង្គម សេដ្ឋកិច្ចប្រកបដោយចីរភាព ដោយចាត់ទុកជាការបណ្ដុះស្មារតីជាតិនិយមពង្រឹងអធិបតេយ្យភាពជាតិ។