ព្រឹត្តិការណ៍កីឡាធំបំផុតប្រចាំតំបន់អាស៊ីគឺ Asian Games លើកទី១៩ នឹងចាប់ផ្តើមការប្រកួតថ្ងៃទី១៩ ខែកញ្ញានេះហើយដោយមានកីឡា៣ប្រភេទប្រកួតមុនគេគឺគ្រីឃីត បាល់ទាត់ និងបាល់ទះ
សហព័ន្ធកីឡាជឺជីតស៊ូកម្ពុជាបានចេញសេចក្តីបំភ្លឺជុំវិញករណីវីរកីឡាការិនី ខាន់ ចេសា មិនបានចូលរួមប្រកួតកីឡាអាស៊ី លើកទី១៩
វីរកីឡាការិនីជឺជីតស៊ូជម្រើសជាតិកម្ពុជា ខាន់ ចេសា ដែលជាក្តីសង្ឃឹមសម្រាប់កម្ពុជា មិនបានចូលរួមប្រកួតកីឡាទ្វីបអាស៊ី លើកទី១៩
ក្រុមបាល់ទះជម្រើសជាតិកម្ពុជានឹងប្រកួតជាមួយក្រុមខ្លាំងឥណ្ឌា៦ល្ងាច (ម៉ោងនៅកម្ពុជា) សម្រាប់ការប្រកួតសន្សំពិន្ទុក្នុងពូលនៃព្រឹត្តិការណ៍កីឡាទ្វីបអាស៊ី
កម្ពុជានឹងបញ្ជូនកីឡាចំនួន១៧ប្រភេទទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាអាស៊ី (Asian Games) លើកទី១៩ ឆ្នាំ២០២២ (លើកមកឆ្នាំ២០២៣)
សមាសភាពមានថ្នាក់ដឹកនាំ១រូប គ្រូបង្គោល១រូប គ្រូជំនួយ១រូប និងកីឡាករ១២រូប ប៉ុន្តែអ្វីដែលគួរឲ្យកត់សំគាល់នោះ កីឡាករគុយបាចូលសញ្ជាតិកម្ពុជា៣រូប
កម្ពុជាបានសម្រេចដកក្រុមកីឡាការិនីបាល់ទាត់ជម្រើសជាតិពីព្រឹត្តិការណ៍កីឡាទ្វីបអាស៊ី លើកទី១៩ ឆ្នាំ២០២៣ នៅប្រទេសចិន