អាជ្ញាធរជាតិអប្សរា បានជូនដំណឹងចុងក្រោយ ស្ដីពីការបន្ធូរបន្ថយលក្ខខណ្ឌក្នុងការថតរូប និងថតវីដេអូ នៅរមណីយដ្ឋានអង្គរ ដោយចេញគោលការណ៍ថ្មីសម្រាប់ការថតរូបដែលមិនបាច់សុំច្បាប់ មិនបាច់បង់ប្រាក់...
ឱសថបណ្ឌិត ហេង ប៊ុនគៀត រដ្ឋលេខាធិការក្រសួងសុខាភិបាល បានដឹកនាំក្រុមការងារចុះនៅរាជធានីភ្នំពេញដើម្បីចុះអភិបាលការងារគ្រប់គ្រងឱសថនៅតាមមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ។ ការចុះត្រួតពិនិត្យនេះ ផ្តោតទៅលើចំណុចសំខាន់ៗមួយចំនួនរួមមាន៖ ១. អនាម័យក្នុង និងក្រៅឃ្លាំងឱសថមន្ទីរពេទ្យបង្អែក ២. ការគ្រប់គ្រងឱសថ បរិក្ខារពេទ្យ ៣. ការគ្រប់គ្រងឯកសារ ៤. ការធ្វើសារពើភ័ណ្ឌ ៥. ការរៀបចំឱ្យមានឃ្លាំងឱសថស្ថានរាយ ដាច់ចេញពីឃ្លាំងឱសថស្ថានកណ្ដាល។ រដ្ឋលេខាធិការ បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពី សាស្ត្រាចារ្យរដ្ឋមន្ត្រី ជូនដល់មន្រ្តីសុខាភិបាលគ្រប់លំដាប់ថ្នាក់ និងបានសម្តែងនូវការកោតសរសើរ ព្រមទាំងវាយតម្លៃខ្ពស់ជូនដល់មន្ត្រី...
ប្រជាពលរដ្ឋចំនួន ២២ គ្រួសារ ដែលរស់នៅភូមិអង់ខាងជើង និងភូមិតាពូងខាងជើង ស្ថិតក្នុងឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង បានទទូចអង្វរទៅសម្ដេចទាំងទ្វេ គឺសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មេត្តាជួយអន្តរាគមន៍កាត់ឆ្កៀលដីដែលពួកគាត់ធ្លាប់អាស្រ័យផលជាង ២០ ឆ្នាំ ដើម្បីបានប្រកបមុខរបរកសិកម្មចិញ្ចឹមជីវិតបន្តទៀត ខណៈពួកគាត់មានដីដាំស្រូវតែបន្តិចបន្តួចប៉ុណ្ណោះ។ ប្រជាពលរដ្ឋទាំងអស់បានរៀបរាប់ថា នៅក្នុងចំណោមពួកគាត់ទាំង ២២ គ្រួសារ...
វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសសេវាសុខភាពបឋមនៅកម្រិតមណ្ឌលសុខភាព ក្នុងខេត្តចំនួន ១៣ ដូចជា បន្ទាយមានជ័យ សៀមរាប ឧត្តរមានជ័យ ព្រះវិហារ កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ក្រចេះ មណ្ឌលគីរី រតនគីរី ស្ទឹងត្រែង ព្រៃវែង និងស្វាយរៀង។ គោលបំណងកិច្ចប្រជុំពិភាក្សានេះ គឺស្វែងរកការបញ្ជាក់ ដើម្បីជាការឆ្លើយតបទៅនឹងសំណួររបស់ថ្នាក់ដឹកនាំ សំដៅធ្វេីឱ្យបានល្អប្រសេីរឡេីងនូវដំណេីរការមណ្ឌលសុខភាពនៅក្នុងខេត្តទាំង១៣ ។...
ចានក្នុងរាវតែងប៉ះទង្គិច ឬរណ្ដំ សូម្បីតែអណ្ដាត និងធ្មេញក្នុងមាត់ជាមួយក៏អាចខាំចំគ្នាបាន ចុះទម្រាំមនុស្សចិត្តគំនិត រូបដាច់ផ្សេងពីគ្នា រឿងអ្វីមិនអាចមានវិវាទ ឬទាស់ឈ្លោះគ្នានោះ។ ដូចនេះដើម្បីកុំឱ្យ ចានទង្គិតគ្នា គឺត្រូវតែដក ឬបោកចានបាយផ្សេង ចានសម្ល ចាន់ទឹកត្រីចោល ហើយដើម្បីកុំឱ្យ អណ្ដាតប៉ះធ្មេញ ឬធ្មេញខាំអណ្ដាត តើត្រូវតែ ដកធ្មេញ ឬកាត់អណ្ដាតចេញពីមាត់មែនទេ? ដូចនេះ តើធ្វើដូចម្ដេចដើម្បីឱ្យគូវិវាទ អាចត្រូវគ្នាវិញ និងល្អជាមួយគ្នា ឬល្អលើសដើម? អ្នកស្រី...
អ្នកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យ ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការអំពាវនាវដល់គណៈគ្រប់គ្រងសាលា និងមាតាបិតាត្រូវបង្កើនការយកចិត្តទុកដាក់ទៅលើសុវត្ថិភាពសិស្សានុសិស្សនៅក្នុងរដូវវស្សានេះ ដើម្បីចៀសវាងនូវការឆ្លងជំងឺដង្កាត់នានា និងគ្រោះថ្នាក់ផ្សេងៗ ខណៈបច្ចុប្បន្នភ្លៀងបន្តធ្លាក់ជាបន្តបន្ទាប់។ អ្នកស្រី ឃួន វិច្ឆិកា មានប្រសាសន៍នៅព្រឹកថ្ងៃទី២៩ ខែកក្កដា នេះថា រដូវវស្សាតែងតែមានភ្លៀងធ្លាប់ជាបន្តបន្ទាប់ ហើយតំបន់ខ្លះបង្កទៅជាមានជំនន់ទឹកភ្លៀង។ ប៉ុន្តែគិតមកដល់ពេលនេះ ជំនន់ទឹកភ្លៀងនេះនៅមិនទាន់មានការប៉ះពាល់ដល់ការសិក្សានៅឡើយទេ។ លោកស្រីបានបន្តថា៖ “ក្នុងនាមក្រសួងអប់រំ យុវជន និងកីឡា...
អ្នកស្រីសាស្រ្តាចារ្យជំនួយ ទូច សុខនាង ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ធនធានមនុស្ស នៃក្រសួងសុខាភិបាល បានដឹកនាំក្រុមការងារអនុវត្តគម្រោងពង្រឹងប្រព័ន្ធបណ្តុះបណ្តាលក្នុងពេលបម្រើការងារ សម្រាប់មន្ត្រីសុខាភិបាលចំនួន ១០ រូបមកពីអង្គភាពផ្សេងៗ។ អង្គភាពទាំងនោះរួមមាន នាយកដ្ឋានអភិវឌ្ឍន៍ធនធានមនុស្ស នាយកដ្ឋានមន្ទីរពេទ្យ សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល មជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាព មន្ទីរពេទ្យកាល់ម៉ែត មន្ទីរពេទ្យព្រះអង្គឌួង មន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម មន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង សាលាមធ្យមសិក្សាសុខាភិបាលភូមិភាគកំពង់ចាម និងសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគបាត់ដំបង ចូលរួមកម្មវិធីបណ្តុះបណ្តាលស្តីពី ការគ្រប់គ្រងការបណ្តុះបណ្តាលវិជ្ជាជីវៈបន្តសម្រាប់គិលានុបដ្ឋាក នៅប្រទេសជប៉ុន ដោយមានការឧបត្ថម្ភ និងគាំទ្រដោយភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA)។...