អ្នកស្រីសាស្រ្តាចារ្យជំនួយ ទូច សុខនាង ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ធនធានមនុស្ស នៃក្រសួងសុខាភិបាល បានដឹកនាំក្រុមការងារអនុវត្តគម្រោងពង្រឹងប្រព័ន្ធបណ្តុះបណ្តាលក្នុងពេលបម្រើការងារ សម្រាប់មន្ត្រីសុខាភិបាលចំនួន ១០ រូបមកពីអង្គភាពផ្សេងៗ។ អង្គភាពទាំងនោះរួមមាន នាយកដ្ឋានអភិវឌ្ឍន៍ធនធានមនុស្ស នាយកដ្ឋានមន្ទីរពេទ្យ សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល មជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាព មន្ទីរពេទ្យកាល់ម៉ែត មន្ទីរពេទ្យព្រះអង្គឌួង មន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម មន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង សាលាមធ្យមសិក្សាសុខាភិបាលភូមិភាគកំពង់ចាម និងសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគបាត់ដំបង ចូលរួមកម្មវិធីបណ្តុះបណ្តាលស្តីពី ការគ្រប់គ្រងការបណ្តុះបណ្តាលវិជ្ជាជីវៈបន្តសម្រាប់គិលានុបដ្ឋាក នៅប្រទេសជប៉ុន ដោយមានការឧបត្ថម្ភ និងគាំទ្រដោយភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA)។...
សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រី និងប្រតិភូសុខាភិបាល បានកត់សម្គាល់ ឃើញថាមានការរីកចម្រើនក្នុងវិស័យសុខាភិបាល ទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធ អនាម័យ សម្ភារៈបរិក្ខារវេជ្ជសាស្រ្ត និងធនធានមនុស្សដែលមានការរៀបចំមានឯកសណ្ឋានបានស្អាត និងមានលក្ខណៈសមរម្យ។ ការថ្លែងនេះ ធ្វើឡើងក្នុងឱកាស សាស្ត្រាចារ្យរដ្ឋមន្ត្រី ជួបសំណេះសំណាល និងសួរសុខទុក្ខថ្នាក់ដឹកនាំ ព្រមទាំងផ្តល់អនុសាសន៍ ដល់មន្រ្តីរាជការ និងបុគ្គលិកសុខាភិបាល នៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តព្រៃវែង នៅសាលាខេត្តព្រៃវែង នាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ នេះ។...
សាស្ត្រាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារជំនាញឯកទេសសម្រាប់ត្រួតពិនិត្យ និងតាមដានការអនុវត្តរបស់មូលដ្ឋានសុខាភិបាលឯកជន នៅព្រះរាជាណាចក្រកម្ពុជា រួមជាមួយ រដ្ឋលេខាធិការ ជាទីប្រឹក្សា អគ្គនាយករងបច្ចេកទេស ប្រធាននាយកដ្ឋាននីតិកម្ម ប្រធាននាយកដ្ឋានមន្ទីរពេទ្យ និងអនុប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានបន្តចុះត្រួតពិនិត្យការបម្រើសេវាសុខាភិបាលឯកជន របស់មន្ទីរពហុព្យាបាល អឃីតសែនសុខ ដែលមានទីតាំងនៅរាជធានីភ្នំពេញ។ គោលបំណងនៃការចុះត្រួតពិនិត្យការបម្រើសេវាសុខាភិបាលនៅតាមមូលដ្ឋានសុខាភិបាលឯកជន គឺដើម្បីឱ្យបាននូវការបម្រើសេវាសុខាភិបាលប្រកបដោយគុណភាព ស័ក្តសិទ្ធភាព និងសុវត្ថិភាពជូនប្រជាពលរដ្ឋទូទៅ ដែលអញ្ជើញទៅទទួលសេវាពិនិត្យ ព្យាបាល និងថែទាំជំងឺ។ ដូចនេះ...
វេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានទទួលជួបពិភាក្សាជាមួយប្រតិភូ នៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ (NAA) ដើម្បីជួបពិភាក្សា អំពីការសិក្សាលើការបង្ការមេរោគអេដស៍ពហុវិស័យនៅក្នុងប្រទេសកម្ពុជា។ កម្ពុជាជាប្រទេសដែលមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការលុបបំបាត់ការឆ្លងមេរោគអេដស៍ ហើយក៏ជាប្រទេសមួយដែលឈានមុខគេក្នុងតំបន់ នៃការខិតជិតទៅសម្រេចបាននូវគោលដៅ ៩៥ ៩៥ ៩៥ ដែលគោលដៅ ៩៥ ទី២ និងទី៣ បានសម្រេចលើសការរំពឹងទុក និងសម្រេចបាន ៨៩% នៃគោលដៅ៩៥ ទី១។ ការលុបបំបាត់ការឆ្លងមេរោគអេដស៍បាន គឺទាមទារឱ្យមានការចូលរួមយ៉ាងសកម្ម...
អ្នកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានលើកទឹកចិត្តដល់សិស្សានុសិស្ស លោកគ្រូអ្នកគ្រូចូលរួមប្រើប្រាស់ថ្នាលទិន្នន័យ សាលាឌីជីថល ដើម្បីជាប្រយោជន៍ក្នុងការរស់នៅ ការរៀនសូត្រ និងការស្វែងរកចំណេះដឹងបន្ថែម ក៏ដូចជាចែករំលែកធនធានចំណេះដឹងនានា។ សាលាឌីជីថល ជាសាលារៀននិម្មិតសម្រាប់គ្រូបង្រៀន និងអ្នកជំនាញធ្វើការចែករំលែកចំណេះដឹង សិស្សអាចស្វ័យសិក្សាបានដោយខ្លួនឯងនៅលើសាលាឌីជីថល ដែលបច្ចុប្បន្នមានអ្នកប្រើប្រាស់រហូតដល់ជាង ៩ ម៉ឺននាក់ ដែលចម្រុះដោយឯកសារជាច្រើនប្រភេទ និងបំពេញតាមតម្រូវការរបស់អ្នកប្រើប្រាស់។ អ្នកអាចស្វែងរកឯកសារស្រាវជ្រាវ និងទស្សនាវីដេអូមេរៀន ព្រមទាំងអាចបង្កើតសាលារៀន និងបញ្ចូលមេរៀនបានដោយឥតគិតថ្លៃ។...
សាស្ត្រាចារ្យ យីត ស៊ុនណារ៉ា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារកែលម្អគុណភាពសុខាភិបាល បានអញ្ជើញចូលរួម ពិធីបើកសិក្ខាសាលារៀបចំមន្ទីរពេទ្យជាតិ ដើម្បីបំពេញតាមស្តង់ដាទទួលស្គាល់គុណភាពសេវាមន្ទីរពេទ្យ ក្រោមប្រធានបទ ស្តីពី ការរៀបចំគណៈកម្មការ និងការរៀបចំផែនការដែលតម្រូវដោយស្តង់ដាទទួលស្គាល់គុណភាពមន្ទីរពេទ្យ (CHAS) ។ សិក្ខាសាលាលើកទី៤នេះ មានគោលបំណងក្នុងការផ្តល់ជា គោលគំនិត និងឱកាសជជែកពិភាក្សាពីការរៀបចំគណៈកម្មការ និងការរៀបចំផែនការសម្រាប់មន្ទីរពេទ្យ ក្នុងគោលដៅផ្តល់សេវាប្រកបដោយគុណភាព និងប្រសិទ្ធភាពជាប្រចាំ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អ្នកជំងឺ។ សិក្ខាសាលានេះមានការអញ្ជើញចូលរួមដោយ សាស្ត្រាចារ្យ អ៊ុង សំអាន...
ឱសថការី លី គឹមអេង រដ្ឋលេខាធិការ និងជាក្រុមការងារទទួលបន្ទុកជួយពង្រឹងគុណភាពសេវាមណ្ឌលសុខភាព នៅក្នុងខេត្តចំនួន៧ (ស្វាយរៀង ព្រៃវែង ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងរតនគិរី) បានចុះពិនិត្យស្ថានភាពសុខាភិបាលថ្នាក់មណ្ឌលសុខភាពចំនួន ៥ កន្លែង នៃស្រុកប្រតិបត្តិក្រចេះ និងស្រុកប្រតិបត្តិឆ្លូង ដើម្បីពិនិត្យ និងជំរុញការអនុវត្តតាមសៀវភៅស្តង់ដា នៃការទទួលស្គាល់គុណភាពសេវាមណ្ឌលសុខភាព នៃព្រះរាជាណាចក្រកម្ពុជា។ ការចុះត្រួតពិនិត្យនេះផ្តោតទៅលើចំណុចសំខាន់ៗមួយចំនួនរួមមាន៖ ១. ការជំរុញបង្កើនការថែទាំសុខភាពបឋម (PHC-BIF)...