ភាពចម្រូងចម្រាស់រវាងក្រុមហ៊ុនបច្ចេកវិទ្យា Apple និងឥណ្ឌូណេស៊ី កើតឡើងក្រោយរដ្ឋាភិបាលឥណ្ឌូណេស៊ីបានចេញបំរាមលក់ iPhone 16 ក្នុងប្រទេសរបស់ខ្លួន ដោយលើកឡើងថា ក្រុមហ៊ុនមិនបានវិនិយោគតាមការសន្យា និងថាមិនប្រើប្រាស់គ្រឿងបន្លាស់ផលិតក្នុងស្រុកឥណ្ឌូណេស៊ីតាមការកំណត់។
Apple គ្រោងនឹងចំណាយការវិនិយោគលើរោងចក្រផលិតគ្រឿងបន្ថែម និងគ្រឿងបន្លាស់ សម្រាប់ឧបករណ៍របស់ខ្លួន រួមទាំងស្មាតហ្វូន ទៅទីក្រុងបានឌុង។
ប្រតិបត្តិការលក់ណាមួយនៃ iPhone 16 ដែលជាម៉ូដែលស្មាតហ្វូនទំនើបចុងក្រោយគេបង្អស់របស់ Apple ក្នុងប្រទេសឥណ្ឌូណេស៊ី គឺជាអំពើខុសច្បាប់។