យោងតាមអង្គការជំនួយអង់គ្លេស Save the Children នៅក្នុងសង្គ្រាមរវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីនដែលបានសម្លាប់មនុស្សយ៉ាងរង្គាល បានអះអាងថា កុមារជិត ២១,០០០ នាក់កំពុងបាត់ខ្លួននៅហ្គាហ្សា
យ៉ាងហោចណាស់មនុស្ស ៨ នាក់បានស្លាប់នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលនៅជិតមជ្ឈមណ្ឌលផ្តល់ជំនួយដែលជាទីស្នាក់ការកណ្តាលដ៏សំខាន់របស់ទីភ្នាក់ងារអង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន (UNRWA) នៅតំបន់ហ្គាហ្សា។
ក្នុងបទសម្ភាសលើកដំបូងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកចាប់តាំងពីសង្គ្រាមជាមួយក្រុមហាម៉ាសផ្ទុះឡើងកាលពីថ្ងៃទី៧ខែតុលាឆ្នាំ២០២៣មក...
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានធ្វើសន្និសីទសារព័ត៌មានមួយនៅទីស្នាក់ការអង្គការសហប្រជាជាតិកាលពីថ្ងៃសុក្រដើម្បីព្រមានហានិភ័យនៃជម្លោះកាន់តែខ្លាំងឡើងរវាងកងកម្លាំងអ៊ីស្រាអែល និងក្រុមហេសបូឡា នៅក្នុងប្រទេសលីបង់
កងកម្លាំងអ៊ីស្រាអែលបានវាយលុកតំបន់នានានៅកន្ដាលហ្គាហ្សាពេញមួយយប់ ដោយបានសម្លាប់មនុស្ស ១៤ នាក់ និងរាប់សិបនាក់ផ្សេងទៀតរងរបួស ខណៈពេលដែលរថក្រោះបានបង្កើនការឈ្លានពានចូលទៅក្នុងទីក្រុង Rafah នៅភាគខាងត្បូងកាន់តែជ្រៅ
តាមសេចក្តីរាយការណ៍របស់ Al Jazeera នៅថ្ងៃចន្ទទី១៧ខែមិថុនា នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បានប្រកាសរំសាយ...
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ជំទាស់នឹងផែនការដែលបានប្រកាសដោយយោធា ឱ្យផ្អាកយុទ្ធសាស្ត្រប្រចាំថ្ងៃ ក្នុងការប្រយុទ្ធគ្នានៅតាមដងផ្លូវធំមួយ ចូលទៅក្នុងតំបន់ហ្គាហ្សា ដើម្បីជួយសម្រួលដល់ការផ្តល់ជំនួយ ចូលទៅក្នុងតំបន់ប៉ាឡេស្ទីន