Wingmall ដែលជាថ្នាលទិញទំនិញតាមអ៊ីនធឺណិតដ៏ពេញនិយមមួយនៅកម្ពុជា បានប្រកាសភាពជាដៃគូយុទ្ធសាស្រ្តជាមួយរោងភាពយន្តលេជេន ដែលធ្វើឱ្យបទពិសោធន៍នៃការទស្សនាភាពយន្តកាន់តែងាយស្រួល ហើយអាចសន្សំសំចៃបានច្រើនថែមទៀត។ លោក ម៉ានូ រ៉ាចាន់ អគ្គនាយកក្រុមហ៊ុន Wing Inter Logistics Technologies ដែលជាក្រុមហ៊ុនមេនៃ Wingmall បានលើកឡើងថា៖ “យើងខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយ ដែលផ្តល់ជូនអតិថិជននូវភាពងាយស្រួល និងការសន្សំសំចៃបានកាន់តែច្រើនតាមរយៈភាពជាដៃគូដ៏មានសក្តានុពលរបស់យើងជាមួយរោងភាពយន្តលេជេន។ ឥឡូវនេះ អ្នកចូលចិត្តទស្សនាភាពយន្តទាំងអស់អាចកក់សំបុត្រកុនតាម Wingmall បានយ៉ាងងាយស្រួល ហើយអាចជ្រើសរើសកៅអីអង្គុយដែលពេញចិត្តទុកមុន ដោយមិនចាំបាច់ប្រញាប់ទៅទិញសំបុត្រនៅរោងភាពយន្តដោយផ្ទាល់ ឬខកខានក្នុងការទិញសំបុត្រទស្សនាភាពយន្តដែលកំពុងពេញនិយមនោះឡើយ។...
នៅក្នុងកាលៈទេសៈនេះ យើងដឹងថាអ្នកណាក៏មានភាព...