គិតត្រឹមថ្ងៃទី ៣០ ខែកក្កដា ការនាំចេញម្រេចបានឈានដល់ ៧៦៤,២ លានដុល្លារ។
សហរដ្ឋអាមេរិក ចិន និងជប៉ុន គឺជាទីផ្សារសំខាន់សម្រាប់ផលិតផលកសិ-រុក្ខាប្រមាញ់-នេសាទរបស់វៀតណាម ដោយអាមេរិកនាំមុខគេលើការនាំចូល ហើយបន្ទាប់មកគឺចិន និងជប៉ុន។
បើតាមសមាគមន៍បន្លែ និងផ្លែឈើវៀតណាម ចាប់តាំងពីដើមឆ្នាំ ២០២៤ ការកើនឡើងយ៉ាងខ្លាំងនៃតម្រូវការទីផ្សារ បានជំរុញឱ្យតម្លៃនៃការនាំចេញបន្លែ ផ្លែឈើរបស់ប្រទេស កើនឡើង។ ជាមួយគ្នានោះទៀតសោត កំណើនដ៏រឹងមាំនៃការនាំចេញ បានបង្ហាញថា គុណភាពបន្លែ និងផ្លែឈើវៀតណាម មានភាពប្រសើរឡើង ដោយត្រូវតាមស្ដង់ដារនាំចូលរបស់ប្រទេសទីផ្សារ។