រដ្ឋមន្ត្រីការបរទេសអាស៊ាន នឹងជួបប្រជុំចង្អៀតនៅប្រទេសម៉ាឡេស៊ី ដែលជាប្រធានអាស៊ានឆ្នាំ២០២៥នេះ ដើម្បីជជែកគ្នា
តបតាមការអញ្ជើញរបស់ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសឡាវ, ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តការអន្តរជាតិ លោក សុខ ចិន្ដាសោភា នឹងដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៧ និងកិច្ចប្រជុំពាក់ព័ន្ធ នៅប្រទេសឡាវ ចាប់ពីថ្ងៃទី២៤ដល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស ចេញនៅថ្ងៃទី២២ ខែកក្កដា នេះ។ គួរឱ្យដឹងថា កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៧ និងកិច្ចប្រជុំពាក់ព័ន្ធ រៀបចំឡើងក្រោមមូលបទ “អាស៊ាន៖ ការពង្រឹងការតភ្ជាប់ និងភាពធន់”...