អ្នកស្រីសាស្រ្តាចារ្យជំនួយ ទូច សុខនាង ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ធនធានមនុស្ស នៃក្រសួងសុខាភិបាល បានដឹកនាំក្រុមការងារអនុវត្តគម្រោងពង្រឹងប្រព័ន្ធបណ្តុះបណ្តាលក្នុងពេលបម្រើការងារ សម្រាប់មន្ត្រីសុខាភិបាលចំនួន ១០ រូបមកពីអង្គភាពផ្សេងៗ។ អង្គភាពទាំងនោះរួមមាន នាយកដ្ឋានអភិវឌ្ឍន៍ធនធានមនុស្ស នាយកដ្ឋានមន្ទីរពេទ្យ សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល មជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាព មន្ទីរពេទ្យកាល់ម៉ែត មន្ទីរពេទ្យព្រះអង្គឌួង មន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម មន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង សាលាមធ្យមសិក្សាសុខាភិបាលភូមិភាគកំពង់ចាម និងសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគបាត់ដំបង ចូលរួមកម្មវិធីបណ្តុះបណ្តាលស្តីពី ការគ្រប់គ្រងការបណ្តុះបណ្តាលវិជ្ជាជីវៈបន្តសម្រាប់គិលានុបដ្ឋាក នៅប្រទេសជប៉ុន ដោយមានការឧបត្ថម្ភ និងគាំទ្រដោយភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA)។...
រដ្ឋមន្ត្រីសុខាភិបាល ណែនាំមន្ត្រី...
សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រី និងប្រតិភូសុខាភិបាល បានកត់សម្គាល់ ឃើញថាមានការរីកចម្រើនក្នុងវិស័យសុខាភិបាល ទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធ អនាម័យ សម្ភារៈបរិក្ខារវេជ្ជសាស្រ្ត និងធនធានមនុស្សដែលមានការរៀបចំមានឯកសណ្ឋានបានស្អាត និងមានលក្ខណៈសមរម្យ។ ការថ្លែងនេះ ធ្វើឡើងក្នុងឱកាស សាស្ត្រាចារ្យរដ្ឋមន្ត្រី ជួបសំណេះសំណាល និងសួរសុខទុក្ខថ្នាក់ដឹកនាំ ព្រមទាំងផ្តល់អនុសាសន៍ ដល់មន្រ្តីរាជការ និងបុគ្គលិកសុខាភិបាល នៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តព្រៃវែង នៅសាលាខេត្តព្រៃវែង នាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ នេះ។...
សាស្ត្រាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារជំនាញឯកទេសសម្រាប់ត្រួតពិនិត្យ និងតាមដានការអនុវត្តរបស់មូលដ្ឋានសុខាភិបាលឯកជន នៅព្រះរាជាណាចក្រកម្ពុជា រួមជាមួយ រដ្ឋលេខាធិការ ជាទីប្រឹក្សា អគ្គនាយករងបច្ចេកទេស ប្រធាននាយកដ្ឋាននីតិកម្ម ប្រធាននាយកដ្ឋានមន្ទីរពេទ្យ និងអនុប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានបន្តចុះត្រួតពិនិត្យការបម្រើសេវាសុខាភិបាលឯកជន របស់មន្ទីរពហុព្យាបាល អឃីតសែនសុខ ដែលមានទីតាំងនៅរាជធានីភ្នំពេញ។ គោលបំណងនៃការចុះត្រួតពិនិត្យការបម្រើសេវាសុខាភិបាលនៅតាមមូលដ្ឋានសុខាភិបាលឯកជន គឺដើម្បីឱ្យបាននូវការបម្រើសេវាសុខាភិបាលប្រកបដោយគុណភាព ស័ក្តសិទ្ធភាព និងសុវត្ថិភាពជូនប្រជាពលរដ្ឋទូទៅ ដែលអញ្ជើញទៅទទួលសេវាពិនិត្យ ព្យាបាល និងថែទាំជំងឺ។ ដូចនេះ...
រដ្ឋមន្ត្រីសុខាភិបាល ជំរុញមន្ត្រីបង្កើនការផ្សព្វផ្សាយ...
វេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានទទួលជួបពិភាក្សាជាមួយប្រតិភូ នៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ (NAA) ដើម្បីជួបពិភាក្សា អំពីការសិក្សាលើការបង្ការមេរោគអេដស៍ពហុវិស័យនៅក្នុងប្រទេសកម្ពុជា។ កម្ពុជាជាប្រទេសដែលមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការលុបបំបាត់ការឆ្លងមេរោគអេដស៍ ហើយក៏ជាប្រទេសមួយដែលឈានមុខគេក្នុងតំបន់ នៃការខិតជិតទៅសម្រេចបាននូវគោលដៅ ៩៥ ៩៥ ៩៥ ដែលគោលដៅ ៩៥ ទី២ និងទី៣ បានសម្រេចលើសការរំពឹងទុក និងសម្រេចបាន ៨៩% នៃគោលដៅ៩៥ ទី១។ ការលុបបំបាត់ការឆ្លងមេរោគអេដស៍បាន គឺទាមទារឱ្យមានការចូលរួមយ៉ាងសកម្ម...
សាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានជួបសំណេះសំណាលជាមួយមន្រ្តី នៃនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ ដោយមានការចូលរួមពី រដ្ឋលេខាធិការទទួលបន្ទុក អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ និងអនុប្រធានការិយាល័យ។ ទន្ទឹមនឹងនេះ សាស្រ្តាចារ្យរដ្ឋមន្រ្តី ឈាង រ៉ា បានផ្តល់អនុសាសន៍ ចំនួន ៦ ចំណុចសំខាន់ៗ មន្រ្តី នៃនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ ដូចជា៖...