អ្នកជំនាញលើកឡើងថា ការធ្លាក់ចុះនៃតម្លៃប្រេងអន្តរជាតិនេះ គឺដោយសារតែការស្រាកស្រាន្តនៃជម្លោះនៅមជ្ឈិមបូព៌ា ដែលកន្លងមកបានគំរាមកំហែងដល់ការផ្គត់ផ្គង់ប្រេងឆៅអន្តរជាតិ។
ផលិតកម្មប្រេងសកលរំពឹងថានឹងកើនឡើងលើសតម្រូវការ ក្រោយប្រធានាធិបតីអាមេរិកថ្មី លោក ដូណាល់ ត្រាំ បានប្រកាសពីភាពអាសន្នផ្នែកថាមពលជាតិនៅថ្ងៃដំបូងដែលលោកចូលកាន់តំណែង ហើយបានចុះហត្ថលេខាលើអធិបញ្ជាស្តីពីថាមពល ដើម្បីបង្កើនការខួងយក និងផលិតកម្មប្រេង។
តម្លៃប្រេងទាំង២ បានធ្លាក់ចុះប្រមាណ ២ ភាគរយ រួចហើយ ពេលបញ្ចប់ការជួញដូរកាលពីថ្ងៃសុក្រ។
ក្នុងអត្រាប្រចាំសប្ដាហ៍ តម្លៃប្រេងម៉ាក Brent បានកើនឡើង ៤ ភាគរយ ខណៈតម្លៃប្រេងម៉ាក WTI បានកើនឡើង ៣,៧ ភាគរយ។
ដោយសារតែចិនជាប្រទេសដែលនាំចូលប្រេងដ៏ធំបំផុតមួយរបស់ពិភពលោក ក្ដីបារម្ភពីកម្សោយតម្រូវការរបស់ប្រទេសនេះ កំពុងគ្របដណ្ដប់លើទំនុកចិត្តវិនិយោគិន ដោយលើសលុបលើក្ដីបារម្ភនៃភាពតានតឹងជុំវិញជម្លោះនៅមជ្ឈិមបូព៌ា ដែលជាធម្មតាធ្វើឱ្យតម្លៃប្រេងកើនឡើង។
តម្លៃប្រេងឆៅនាពេលអនាគត ម៉ាក Brent បានធ្លាក់ចុះ ១,៨៩ ដុល្លារ ឬ ២,៥៧ ភាគរយ ដោយជួញដូរនៅត្រឹម ៧១,៥៧ ដុល្លារ/បារ៉ែល។
តម្លៃប្រេងទាំង២បានធ្លាក់ចុះក្នុងថ្ងៃបញ្ចប់ការជួញដូរប្រចាំសប្ដាហ៍កាលពីថ្ងៃសុក្រ ក្រោយក្ដីបារម្ភអំពីការរំខានការផ្គត់ផ្គង់បានធូរស្បើយ ពេលផលិតកម្មប្រេងឆៅនៅឈូងសមុទ្រម៉ិកស៊ិកបានបន្តឡើងវិញក្រោយព្យុះសង្ឃរា Francine បានបក់បោកផុត