ជាមួយគ្នានោះ រដ្ឋាភិបាលនឹងបន្តគាំទ្រដល់ក្រុមប្រជាជនងាយរងគ្រោះ ដែលប្រើប្រាស់ភ្លើងអគ្គិសនីមិនលើសពី ៣០០ គីឡូវ៉ាត់ម៉ោង/ខែ ដោយគិតថ្លៃពួកគេ ៣,៩៩ បាត/គីឡូវ៉ាត់ម៉ោង រហូតដល់បំណាច់ឆ្នាំ។
នាយកគ្រប់គ្រងនៃធនាគារ SME D Bank លោក Phichit Mitrawong បានសន្មតថា កំណើននេះបណ្ដាលមកពីស្ថានភាពសេដ្ឋកិច្ចយឺតយ៉ាវ ដែលធ្វើឱ្យអំណាចទិញរបស់អតិថិជនថយចុះ ហើយផ្ដល់ផលប៉ះពាល់ដល់ការលក់ដុំ និងរាយក្នុងស្រុក។
ទិន្នន័យពីនាយកដ្ឋានអភិវឌ្ឍន៍ពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្មថៃ ដែលចេញផ្សាយកាលពីពេលថ្មីៗនេះ បានបង្ហាញថា វិស័យអាជីវកម្មសត្វចិញ្ចឹមក្នុងស្រុក បានបង្កើតប្រាក់ចំណូលសរុបចំនួន ២៥៨,៧ ប៊ីលានបាតក្នុងឆ្នាំ ២០២៣ ដោយកើនឡើងប្រមាណ ៥,៧៩ ភាគរយធៀបនឹងឆ្នាំមុន។
ពិតណាស់ ផលប៉ះពាល់អាចត្រូវបានវាស់វែងក្នុងទម្រង់ផ្សេងៗ ហើយច្បាស់បំផុត គឺការផ្អែកលើទិន្នន័យភ្ញៀវទេសចរ ដែលរដ្ឋាភិបាលថៃកត់ត្រាប្រចាំថ្ងៃ។ អ្វីដែលគេដឹងភ្លាមៗនោះគឺថា ភាពរហ័សនៃព័ត៌មាន បង្កជាការព្រួយបារម្ភផ្សេងៗ ដែលនេះមានផលប៉ះពាល់ដោយផ្ទាល់លើកេរ្តិ៍ឈ្មោះរបស់ប្រទេសថៃ ដែលពឹងផ្អែកខ្លាំងលើវិស័យទេសចរណ៍សម្រាប់ដង្ហើមសេដ្ឋកិច្ច។