ជប៉ុនបានវ៉ាដាច់ថៃ ដោយក្លាយជាទិសដៅទេសចរណ៍ដ៏ពេញនិយមកំពូលសម្រាប់ភ្ញៀវទេសចរចិនក្នុងអំឡុងបុណ្យចូលឆ្នាំចូលឆ្នាំចិនរយៈពេល៨ថ្ងៃ
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡាថៃ លោក Sorawong Thienthong បានថ្លែងថា រដ្ឋាភិបាលនៅតែមានទំនុកចិត្តក្នុងការទទួលបានទាំងចំណូលពីទេសចរណ៍ និងការមកដល់នៃភ្ញៀវ ក្នុងកម្រិតដូចគ្នានៃឆ្នាំ ២០១៩ ពោលគឺមុនវិបត្តិកូវីដផ្ទុះឡើង។
ភ្ញៀវបរទេសដែលចូលមកដល់ ឬចាកចេញពីប្រទេសថៃ តាមផ្លូវអាកាស គោក ឬសមុទ្រ ត្រូវតែបំពេញប័ណ្ណ ឈ្មោះថា ឯកសារ TM6 តាមអ៊ិនធឺណិត។ ការទាមទារនេះ អនុវត្តចំពោះអ្នកដំណើរបរទេសទាំងអស់ រួមទាំងអ្នកដែលមកពីប្រទេសទទួលបានការលើកលែងទិដ្ឋាការដូចជា ឥណ្ឌូណេស៊ី វៀតណាម និងសិង្ហបុរី។
ថៃបានកំណត់គោលដៅទាក់ទាញភ្ញៀវទេសចរបរទេសចំនួន ៤០ លាននាក់ និងចំណូលពីទេសចរណ៍ចំនួន ៣ ទ្រីលានបាតក្នុងឆ្នាំ ២០២៥។ ក្នុងនោះផងដែរ ថៃកំណត់ទាក់ទាញភ្ញៀវទេសចរចិនឱ្យបានចន្លោះពី ៨,៨-៩ លាននាក់។
ការអំពាវនាវបែបនេះ ធ្វើឡើងក្រោយវិស័យទេសចរណ៍ថៃ បានរងផលប៉ះពាល់ពីករណីជួញដូរមនុស្ស ដែលពាក់ព័ន្ធនឹងការបាត់ខ្លួនតួសម្ដែង និងតារាម៉ូដែលចិន កាលដើមខែមករាកន្លងទៅ មុនត្រូវបានរកឃើញ និងជួញសង្រ្គោះវិញក្នុងប្រទេសមីយ៉ាន់ម៉ា។
មានសេចក្ដីរាយការណ៍ជាច្រើនអំពីភ្ញៀវទេសចរចិនលុបចោលដំណើរកម្សាន្តមកប្រទេសថៃរបស់ខ្លួន ខណៈក្ដីបារម្ភពីសុវត្ថិភាពសម្រាប់ទេសចរនៅថៃ ក្លាយជាប្រធានបទពិភាក្សាទ្រង់ទ្រាយធំ នៅលើបណ្ដាញសង្គមចិន។
ភ្ញៀវអន្តរជាតិ ៣៥,៣២ លាន នាក់ បានចូលមកលេងនៅប្រទេសថៃ ហើយបានចំណាយប្រាក់ប្រមាណ ១,៦៦ ទ្រីលានបាត ចន្លោះពីថ្ងៃទី ១ មករា ដល់ថ្ងៃទី ២៩ ធ្នូ ២០២៤។