រដ្ឋបាលខេត្តកោះកុង បានសម្រេចបិទជាបណ្តោះអាសន្ននូវតំបន់ទេសចរណ៍មួយចំនួនក្នុងស្រែអំបិល និងស្រុកថ្មបាំង ខេត្តកោះកុង ក្រោយរកឃើញករណីឆ្លងរីករាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍។ នេះបើយោងតាមសេចក្ដីសម្រេចរដ្ឋបាលខេត្តកោះកុង ចុះថ្ងៃទី២៥ ឧសភា ២០២១៕
ក្រសួងសុខាភិបាលកម្ពុជានៅព្រឹកនេះ បានប្រកាសរកឃើញករណីឆ្លងថ្មីជំងឺកូវីដ-១៩ ចំនួន ៦៦០នាក់ ក្នុងនោះករណីអ្នកដំណើរក្រោប្រទេសចូលមកកម្ពុជា ចំនួន ៣៤នាក់ ខណៈករណីជាសះស្បើយមានចំនួន៧៥០នាក់ និងមានស្លាប់ថ្មីចំនួន៧ករណី។ គិតត្រឹមព្រឹកថ្ងៃទី ២៦ ឧសភា ២០២១នេះ កម្ពុជាមានអ្នកជំងឺកូវីដ-១៩សរុបចំនួន ២៦,៩៨៩នាក់ អ្នកជំងឺជាសះស្បើយសរុប ១៩,៧៧២នាក់ និងអ្នកស្លាប់សរុប ១៩០នាក់៕
រដ្ឋបាលខេត្តសៀមរាប បានសម្រេចបិទផ្សារសាមគ្គី ស្ថិតនៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ជាបណ្ដោះអាសន្នចាប់ពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ នេះ រហូតមានការជូនដំណឹងជាថ្មី បន្ទាប់ពីរកឃើញអាជីវករជាអ្នកលក់កាហ្វេម្នាក់មានវិជ្ជមានកូវីដ-១៩។ អាជីវករលក់កាហ្វេនោះ ឈ្មោះ ស៊ុំ សុធា ភេទស្រី អាយុ៥០ឆ្នាំ រស់នៅភូមិស្ពានក្អែក ឃុំកណ្ដែក ស្រុកប្រាសាទបាគង លក់នៅប៉ែកខាងមុខឈាងខាងលិច នៃផ្សារសាមគ្គី យីហោ ឧម៉ា កាហ្វេ៕
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបញ្ជាក់ហើយថា កម្ពុជានឹងស្វះស្វែងរកវ៉ាក់សាំងឱ្យបានជាង ២០លានដូស សម្រាប់ចាក់ជូនប្រជាពលរដ្ឋឱ្យបានជាង ១០លាននាក់ ដើម្បីបង្កើតភាពសាំ និងអោយទទួលបានជោគជ័យក្នុងបេសកកម្មប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ និងធ្វើឱ្យស្ថានភាពសេដ្ឋកិច្ចបានប្រសើរឡើងវិញនាពេលខាងមុខ។ គិតត្រឹមថ្ងៃទី២៥ ខែឧសភា ឆ្នាំ ២០២១ អ្នកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ទូទាំងប្រទេស (រួមទាំងក្រសួងការពារជាតិ) សរុបចំនួន ២,៣០៦,៨២២នាក់៕
គិតត្រឹមថ្ងៃទី២៥ ឧសភា ២០២១ ព្រះសង្ឃចំនួន ១៧អង្គ ក្នុងវត្តសារាវ័ន្តតេជោ ធ្វើតេស្តរកឃើញវិជ្ជមានកូវីដ-១៩ ក្នុងចំណោមអ្នកវិជ្ជមានសរុប ៣២ អង្គ/នាក់។ នេះបើតាមការបញ្ជាក់របស់ គណៈកម្មការវត្តសារាវ័ន្តតេជោ។ បច្ចុប្បន្ន វត្តសារាវ័ន្ត មានព្រះសង្ឃ សិស្ស-និស្សិត តាជី -យាយជី គង់ និងស្នាក់នៅ សរុបចំនួន ៣៥១អង្គ/នាក់។ ក្នុងចំណោមអ្នកវិជ្ជមានចំនួន ៣២អង្គ/នាក់ ព្រះសង្ឃ មានចំនួន...
អាជ្ញាធរខេត្តកណ្តាល រាយការណ៍ករណីរកឃើញទណ្ឌិតចំនួន ១០៣ នាក់ និងមន្រ្តីពន្ធនាគារ ០៣ នាក់បានឆ្លងកូវីដ ១៩។ ប្រភពពីអាជ្ញាធរ ពុំទាន់បញ្ជាក់ពីប្រភពការឆ្លងរាលដាលកូវីដក្នុងពន្ធនាគារខេត្តកណ្តាលនៅឡើយទេ។ មន្ត្រីពន្ធនាគារបានចាត់វិធានការសុខាភិបាល ការពារទណ្ឌិតផ្សេងទៀតមិនឱ្យមានការឆ្លងបន្តទៀត។ ជាមួយគ្នានេះ ទណ្ឌិតដែលរកឃើញវិជ្ជមានត្រូវបានមន្រ្តីសុខាភិបាល រៀបចំកន្លែងព្យាបាលនៅក្នុងពន្ធនាគារតែម្តង។ ដោយ៖ Dy Bunnara
ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យផ្លរីដា និងសាកលវិទ្យាល័យជាតិ Chiao Tung របស់តៃវ៉ាន់ រួមគ្នាជាមួយវិទ្យាស្ថានរូបវិទ្យាអាមេរិក បានបង្កើតប្រព័ន្ធតេស្តរហ័សថ្មីមួយ អាចស្វែងវីរុស Covid-19 កាន់តែលឿនជាងមុន ត្រឹមរយៈពេលមួយវិនាទីប៉ុណ្ណោះ។ លោក Minghan Xian ជាអ្នកសរសេរអត្ថបទលើការសិក្សាថ្មីនេះ អាចបង្កភាពស្រួលសម្រាប់តេស្តដោយខ្លួនឯង ព្រមទាំងមានតម្លៃសមរម្យ។ យ៉ាងណាមិញ ឧបករណ៍នេះមិនទាន់អនុម័តឱ្យប្រើប្រាស់ទេ គឺវាកំពុងស្ថិតនៅក្នុងដំណាក់កាលសាកល្បង៕ ប្រែសម្រួល៖ សន្យា ប្រភព៖ The Indian EXPRESS