អាជ្ញាធរខេត្តកណ្តាលបានចេញសេចក្តីសម្រេចស្តីពីការបិទខ្ទប់ភូមិសាស្ត្រភូមិជ្រៃធំ នៃឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ “បរិវេណក្រុមហ៊ុនត្រេនដ្រាហ្គន ក្នុងភូមិសាស្រ្តភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ត្រូវបានដាក់ជាតំបន់ក្រហម”។“ភូមិសាស្រ្តភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ជាតំបន់លឿង លើកលែងបរិវេណក្រុមហ៊ុនត្រេនដ្រាហ្គន ត្រូវកំំណត់ជាតំបន់ក្រហម”។ នេះបើតាមសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តកណ្ដាល ដែលនឹងចាប់អនុវត្តពីថ្ងៃ ២២ ខែឧសភា ឆ្នាំ២០២១ ដល់ថ្ងៃ ០៦ មិថុនា ឆ្នាំ២០២១។
នាព្រឹកថ្ងៃទី២៣ ឧសភា ២០២១នេះ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល ប្រធានគណ:កម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានចេញអត្ថបទក្រើនរំលឹកមួយ ដោយសម្ដែងការព្រួយបារម្ភ និងណែនាំឱ្យប្រជាពលរដ្ឋ បន្តរស់នៅ តាមបែបគន្លងថ្មី ដែលមានខ្លឹមសារដូចខាងក្រោម៖ ជីវិតរស់នៅធម្មតាតាមបែបគន្លងថ្មី ឬក៏ធម្មតាដូចមុនពេលមិនទាន់មានការរាតត្បាតជំងឺកូវីដ-១៩?បន្ទាប់ពីជួបប្រទះការបិទខ្ទប់រួចមក យើងចង់ត្រឡប់ទៅជីវិតធម្មតាវិញ។ ប៉ុន្តែវីរុសកូវីដ-១៩ កំពុងតែចរាចរយ៉ាងទូលំទូលាយនៅក្នុងប្រទេស។ ដូច្នេះយើងត្រូវតែអនុវត្តជីវិតធម្មតារបស់យើងឱ្យទៅជាធម្មតាបែបគន្លងថ្មីមួយ ក្នុងការការពារការចម្លងវីរុសកូវីដ-១៩ សម្រាប់បុគ្គល សម្រាប់ក្រុមគ្រួសារ និងសម្រាប់សហគមន៍...
បញ្ហាកង្វះទីផ្សារផលិតផលដំណាំស្វាយនៅប្រទេសកម្ពុជាកើតឡើង ដោយសារតែអ្នកដាំដុះកន្លងមកមិនបានយកចិត្តទុកដាក់តាមការណែនាំរបស់ក្រសួង។ នេះបើយោងតាម ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រក្ខាប្រមាញ់ និងនេសាទ។ ឯកឧត្តម វេង សាខុន មានប្រសាសន៍ថា៖ «ខ្ញុំសូមបញ្ជាក់ជូនសាធារណជន និងម្ចាស់ចំការស្វាយទាំងអស់ បានជ្រាបបន្ថែមថា ការតម្រូវឲ្យមានការចុះបញ្ជីចំការស្វាយនេះ គឺជាលក្ខណ្ឌតម្រូវរបស់ប្រទេសនាំចូល ហើយក្នុងករណីមានការកើតឡើងមិនប្រក្រតីណាមួយ ដែលកើតចេញពីផ្លែស្វាយដែលបានបញ្ជូនទៅដល់ប្រទេសនាំចូលហើយនោះ គេនឹងតាមដានមកមើលចំការស្វាយវិញបានដោយងាយស្រួល ដើម្បីមានវិធានការ ផ្អាក ឬបញ្ឈប់ម្ចាស់ចំការស្វាយនោះមិនឲ្យនាំចេញបន្តទៀតបាន»។ ក្នុងឆ្នាំ២០២១នេះកម្ពុជាគ្រោងនឹងនាំចេញផ្លែស្វាយស្រស់ប្រមាណ១០ម៉ឺនតោនទៅកាន់ទីផ្សារប្រទេសចិន ដោយអាចផ្តល់នូវប្រាក់ចំណូលប្រមាណជា...
ពហុព្យាបាល និងសម្ភព វិសាលសុខ បានបញ្ចេញតារាងព្យាបាល អ្នកជំងឺកូវីដ១៩ ដែលមានតម្លៃចាប់ពី ២៥០ដុល្លារ រហូតដល់ ១0០០ដុល្លារ សម្រាប់ការព្យាបាលនៅបន្ទប់ super VIP ខណៈបន្ទប់សង្គ្រោះបន្ទាន់ត្រូវចំណាយ១២០០ដុល្លារ។ កាលពីពេលថ្មីៗ ក្រសួងសុខាភិបាលអនុញ្ញាតឱ្យមន្ទីរពេទ្យឯកជនចំនួន ០៣ ទទួលព្យាបាលអ្នកជំងឺកូវីដ-១៩គឺ មន្ទីរពេទ្យ សង់ត្រាល់ មន្ទីរពេទ្យ រ៉ូយ៉ាល់ភ្នំពេញ និង មន្ទីរពេទ្យវិសាលសុខ។ អត្ថបទ៖ Sokhom Khon
ស្ថានទូតចិនប្រចាំកម្ពុជា បានធ្វើឡើងនៅលើផេកហ្វេសប៊ុកផ្លូវការរបស់ខ្លួន នាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១នេះ ដោយភ្ជាប់មកនូវឃ្លីបវីដេអូ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងសន្និសីទអន្តរជាតិស្តីពី “អនាគតរបស់អាស៊ី” នាថ្ងៃទី២០ ខែឧសភា ថា៖ «ពិតជាត្រឹមត្រូវ»។ នៅក្នុងសន្និសីទអន្តរជាតិស្តីពី “អនាគតរបស់អាស៊ី” កាលពីថ្ងៃទី២០ ខែឧសភា នោះ សម្តេចតេជោបានមានប្រសាសន៏ថា ការចោទប្រកាន់នេះ វាអយុត្តិធម៌ពេកសម្រាប់កម្ពុជា ហើយក៏អយុត្តិធម៌សម្រាប់ចិនផងដែរ។ សម្តេចបន្តថា គ្រាន់តែវ៉ាក់សាំង...
លោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ បានមានប្រសាសន៍ នៅរសៀល ថ្ងៃទី ២២ ឧសភា នេះថាខេត្តព្រះសីហនុ បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន២៦៧នាក់បន្ថែមទៀតស្រី ១៦២នាក់ និងអ្នកជាសះស្បើយថ្មីចំនួន ១០៥នាក់ស្រី ៥៧នាក់។ ក្នុងចំណោមអ្នកឆ្លង២៦៧នាក់នោះក្នុងនោះមាននៅក្រុងព្រះសីហនុចំនួន១៤នាក់ និងនៅស្រុកព្រៃនប់ចំនួន ២៥៣ នាក់។ គិតត្រឹមថ្ងៃទី២១ឧសភាឆ្នាំ២០២១នេះខេត្តព្រះសីហនុមានអ្នកឆ្លងជំងឺកូវីដ ១៩ក្នុងព្រឹត្តិការណ៍សហគមន៍មានចំនួន៣.០១៥នាក់ ស្រី ១.៧០០ នាក់ ជនជាតិ ខ្មែរ ២.៦៩៦នាក់។ អ្នកជាសះស្បើយថ្មី ចំនួន២....
រដ្ឋបាលខេត្តតាកែវបានបន្តរកឃើញករណីឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន៤១នាក់មន្ថែម នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ នេះ ដែលជាករណីឆ្លងក្នុងសហគមន៍ ក្នុងព្រឹត្តិការណ៍សហគន៍២០កុម្ភៈ នេះបើតាមសេចក្ដីជូនដំណឹង របស់រដ្ឋបាលខេត្ត ដែលចេញនៅថ្ងៃទី២២ ខែឧសភា នេះ។ ករណីឆ្លងទាំង៤១នាក់ នេះមាន អាជីវករ ពលករ សិស្ស កុមារ និងកម្មការិនីរោងចក្រ។