ក្រុមហ៊ុនជីវបច្ចេកវិទ្យាចិន Clover Biopharmaceuticals បាននិយាយកាលពីថ្ងៃអង្គារទី១៨ខែឧសភាថា វ៉ាក់សាំងការពារជំងឺកូវីដ-១៩ Version ថ្មីរបស់ខ្លួន បានបង្ហាញពីភាពស៊ាំខ្លាំងក្លាប្រឆាំងនឹងមេរោគទម្រង់ដើម និងវីរុសបំប្លែងខ្លួនមួយចំនួន អំឡុងការធ្វើតេស្តលើសត្វ។ ក្រុមហ៊ុន Clover បាននិយាយនៅក្នុងសេចក្តីប្រកាសមួយថា ក្នុងការសាកល្បងលើសត្វកណ្តុរ បេក្ខជនវ៉ាក់សាំងរបស់ខ្លួន បានបង្ហាញពីសមត្ថភាពទប់ទល់នឹងវីរុសបំប្លែងខ្លួនដែលត្រូវបានគេរកឃើញដំបូងនៅប្រទេសអាហ្វ្រិកខាងត្បូង ប្រេស៊ីលនិងចក្រភពអង់គ្លេស។ ក្រុមហ៊ុន Clover អះអាងថា ខ្លួនមានបំណងបន្តវាយតម្លៃលើបេក្ខជនចាក់វ៉ាក់សាំងដែលនៅសេសសល់របស់ខ្លួន ហើយឈានទៅរកការសាកល្បងជំហានបន្ទាប់ នៅឆមាសទី២នៃឆ្នាំ២០២១នេះ ដោយផ្អែកលើទិន្នន័យពីការធ្វើតេស្តលើសត្វ៕ ប្រែសម្រួលដោយ៖ Vann Vann ប្រភព៖ CNA
លោក ឆាង សុង អតីតរដ្ឋមន្ត្រីក្រសួងឃោសនាការ និងព័ត៌មាន នៃរបបសាធារណរដ្ឋខ្មែរ បានទទួលមរណភាពក្នុងវ័យ៨២ឆ្នាំ នៅទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។ នេះបើតាមក្មួយស្រីរបស់លោក អ្នកស្រី អេង លីគង់ (Lykuong Eng) បានបង្ហោះហ្វេសប៊ុកផ្លូវការមុននេះប៉ុន្មាននាទីមុននេះ។ អ្នកស្រីបញ្ជាក់ថា៖ “ក្មួយពិតជាមានការសោកស្តាយលោកពូជាខ្លាំងសម្រាប់ការបាត់បង់ធនធានមនុស្សដូចជាលោកពូ និងសោកស្តាយដោយមិនបានទៅចូលរួមបុណ្យសព ដោយផ្ទាល់នៅលើទឹកដីសហរដ្ឋអាមេរិក”៕ អត្ថបទ៖ ឡេង ដេត
គិតត្រឹមរសៀលថ្ងៃពុធនេះ មនុស្សចំនួន៣៣នាក់បានស្លាប់ និងជាង៩០នាក់កំពុងបាត់ខ្លួន បន្ទាប់ពីព្យុះបិសាចមួយ វាយប្រហារប្រទេសឥណ្ឌា ស្របពេលប្រជាជាតិនេះ កំពុងរងទុក្ខខ្លាំងដោយសារវិបត្តិជំងឺកូវីដ-១៩ រលកទី២ដ៏សាហាវ។ ក្រុមមន្រ្តីបាននិយាយថា ខ្យល់បក់ក្នុងល្បឿនរហូតដល់ទៅ ១៣០គីឡូម៉ែត្រក្នុងមួយម៉ោង បានកម្ទេចបង្អួចផ្ទះនៅតាមមាត់សមុទ្រ, ផ្តួលរំលំបង្គោលភ្លើងនិងដើមឈើរាប់ពាន់ដើមនិងបិទផ្លូវដែលឆ្ពោះទៅតំបន់រងគ្រោះ។ ព្យុះស៊ីក្លូន Tauktae គឺជាប្រព័ន្ធព្យុះចុងក្រោយបង្អស់ ត្រូវបានក្រុមអ្នកជំនាញអះអាងថា កំពុងបង្កើនឥទ្ធិពលនៅក្នុងសមុទ្រអារ៉ាប់។ ទន្ទឹមនោះ ផ្ទះជាង១៦,៥០០ខ្នង ត្រូវខូចខាត, ដើមឈើ៤០,០០០ដើមត្រូវផ្តួលរំលំ ហើយភូមិជិត៦,០០០ភូមិ ត្រូវគ្មានអគ្គិសនីប្រើប្រាស់៕ ប្រែសម្រួលដោយ៖ Vann Vann ប្រភព៖ Herald Sun
ឯកឧត្ដម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្ដរមានជ័យ និងលោកជំទាវ ដឹកនាំកងកម្លាំងប្រដាប់អាវុធ រួមទាំងមន្ទីរ-អង្គភាព ឡើងភ្នំដងរែកសួរសុខទុក្ខបងប្អូនកងកម្លាំងប្រដាប់អាវុធដែលកំពុងឈរជើងលើជួរភ្នំដងរែកតាមព្រំដែនកម្ពុជា-ថៃ ត្រង់ចំណុចប្រាសាទតាមាន់ កាលពីព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១។ ក្នុងឱកាសនោះ ឯកឧត្ដមអភិបាលខេត្ត បានថ្លែងកោតសរសើរដល់នាយ-ពលទាហានទាំងអស់ ដែលបានសហការល្អជាមួយកម្លាំងចម្រុះ ខិតខំបំពេញភារកិច្ចទាំងយប់ទាំងថ្ងៃ និងក្រោមភ្លៀងផងដែរ ដើម្បីបុព្វហេតុជាតិ មាតុភូមិ និងប្រជាជន។ ឯកឧត្ដម ក៏បានអំពាវនាវបន្ថែមដល់ប្រជាពលរដ្ឋទាំងអស់ សូមកុំភ្លេចឲ្យសោះនូវជំងឺកូវីដ-១៩នេះ ព្រោះវានៅតែជាបញ្ហាចម្បង...
នៅក្នុងរយៈពេល៤ខែដើមឆ្នាំ២០២១មានបាតុភូតរន្ទះបាញ់បានកើតឡើងចំនួន២៤លើកបណ្ដាលឱ្យមនុស្សស្លាប់ចំនួន១៨នាក់និងរងរបួសចំនួន៦នាក់ និងងាប់គោក្របីចំនួន១៩ក្បាល។ នេះបើយោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។ ក្នុងចំណោមបាតុភូតរន្ទះបាញ់សរុបចំនួន២៤លើកដែលកើតឡើងនៅក្នុងខេត្តចំនួន១០រួមមាន ខេត្តស្វាយរៀង ព្រៃវែង មណ្ឌលគីរី កំពង់ចាម កំពង់ធំ កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ ដែលបានបណ្ដាលឱ្យមនុស្សស្លាប់ចំនួន១៤នាក់រងរបួស៥នាក់និងងាប់គោក្របីចំនួន១១ក្បាល៕ អត្ថបទ៖ សំអឿន
រដ្ឋបាលខេត្តបន្ទាយមានជ័យបានប្រកាសរកឃើញករណីវិជ្ជមានជំងឺកូវីដ ១៩ថ្មីចំនួន៩៤នាក់បន្ថែមទៀតនៅថ្ងៃទី១៨ខែឧសភាឆ្នាំ២០២១ដែលមានជនជាតិបរទេសនិងខ្មែរ ភាគច្រើនរស់នៅក្នុងភូមិក្បាលស្ពាន១ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ រដ្ឋបាលខេត្តបន្ទាយមានជ័យអំពាវនាវដល់ប្រជាពលរដ្ឋនិងសាធារណជនដែលបានប៉ះពាល់ដោយផ្ទាល់សូមរួសរាន់មកជួបគ្រូពេទ្យនឹងធ្វើចត្តាឡីស័កដើម្បីយកសំណាកទៅពិនិត្យនិងអ្នកប៉ះពាល់ដោយប្រយោលជាមួយអ្នកជំងឺកូវីដ ១៩ទាំង៩៤នាក់ខាងលើសូមរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងខ្លួនដោយមិនត្រូវពាក់ព័ន្ធនឹងប៉ះពាល់ជាមួយអ្នកដទៃឡើយ។ ករណីផ្ទុះជំងឺកូវីដ ១៩នៅខេត្តបន្ទាយមានជ័យគឺផ្តើមឡើងតាមរយៈជនជាតិឥណ្ឌូនេស៊ីម្នាក់ស្នាក់នៅក្នុងបូរីដួងច័ន្ទនៅក្នុងសង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែតដែលធ្វើឱ្យរដ្ឋបាលខេត្តបិទភូមិនិងទីតាំងពាក់ព័ន្ធមួយចំនួនទៀតដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ ១៩ទ្រង់ទ្រាយធំ៕ អត្ថបទ៖ សំអឿន
ក្រសួងសុខាភិបាល បានចេញសេចក្ដីជូនដំណឹងនាថ្ងៃទី១៩ ឧសភា ២០២១នេះថា កម្ពុជាមានអ្នកជំងឺកូវីដ-១៩ ឲ្យជាសះស្បើយចំនួន ៦១២នាក់ ករណីឆ្លងថ្មីចំនួន ៣៩៣នាក់ និងមានករណីស្លាប់ថ្មីចំនួន ៣នាក់។ គួរបញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ ១៩សរុបចំនួន២៣,២៨៨នាក់អ្នកជាសះស្បើយចំនួន១៤,៩៥៥នាក់ និងមានអ្នកស្លាប់ចំនួន១៥៩នាក់៕