សាកសពពលករថៃចំនួន ៨ នាក់ដែលបានបាត់បង់ជីវិតនៅក្នុងសង្គ្រាមរវាងប្រទេសអ៊ីស្រាអែល និងក្រុមហាម៉ាស់ នឹងត្រូវដឹកត្រលប់មកប្រទេសកំណើតវិញនៅព្រឹកថ្ងៃសុក្រ ទី២០ ខែតុលា
ប្រសិនបើក្រុមប្រដាប់អាវុធប៉ាឡេស្ទីនហាម៉ាស់មិនព្រមដោះលែងចំណាប់ខ្មាំងទេនោះ គ្រាប់បែករាប់រយតោននឹងទម្លាក់ជាបន្តបន្ទាប់ទៅលើតំបន់ហ្គាហ្សាស្ទ្រីប
ក្រុមហាម៉ាស់បានចំណាយពេលរៀបចំ ក៏ដូចជាអនុវត្តប្រតិបត្តិការ “Al-Aqsa Flood” រហូតដល់ទៅ ៤ ឆ្នាំឯណោះ ទើបសម្រេចក្បួនវាយប្រហារមិនធ្លាប់មានទៅលើប្រទេសអ៊ីស្រាអែល
កាលពីថ្ងៃចន្ទ ទី១៦ ខែតុលា គឺជាថ្ងៃទី ៦០០ ហើយ ចាប់តាំងពីរុស្ស៊ីបើកប្រតិបត្តិការសឹកទៅលើអ៊ុយក្រែន ខណៈរហូតមកដល់ពេលនេះការប្រយុទ្ធគ្នាដ៏ខ្លាំងក្លានៅតែបន្តកើតមានឡើង
តុលាការធម្មនុញ្ញរបស់ប្រទេសឥណ្ឌូណេស៊ីនៅថ្ងៃចន្ទនេះបានទាត់ចោលញត្តិមួយចំនួនដែលទាមទារឲ្យមានការកាត់បន្ថយអាយុអប្បបរមាសម្រាប់បេក្ខជនឈរឈ្មោះជាប្រធានាធិបតី
សកម្មភាពរបស់រដ្ឋាភិបាលទីក្រុងហ្ស៊េរុយសាឡិមប្រឆាំងនឹងក្រុមប្រដាប់អាវុធប៉ាឡេស្ទីនហាម៉ាស់ គឺហួសពីវិសាលភាពនៃការការពារខ្លួនហើយ
មិនមានកិច្ចខិតខំប្រឹងប្រែងចរចាសកម្មណាមួយកំពុងធ្វើឡើងដើម្បីរំដោះជនជាតិអ៊ីស្រាអែល និងជនបរទេសមួយចំនួនទៀតដែលត្រូវបានចាប់ជាចំណាប់ខ្មាំងដោយក្រុមហាម៉ាស់នៅឡើយទេ