មេបញ្ជាការដ្ឋានឥណ្ឌូប៉ាស៊ីហ្វិកសហរដ្ឋអាមេរិកលោកនាយឧត្តមនាវី Samuel Paparo បានប្រាប់តំណាងការពារជាតិកម្ពុជាថា អាមេរិកចង់ឃើញកម្ពុជាបន្តរក្សាអធិបតេយ្យភាព បន្តពង្រីកកិច្ចសហប្រតិបត្តិការយោធាជាមួយអាមេរិក។
ឆ្លើយតបទៅនឹងរដ្ឋាភិបាលកម្ពុជា ដែលបានអនុញ្ញាតឲ្យអនុព័ន្ធយោធា និងមន្ត្រីទូតអាមេរិក ចុះទៅពិនិត្យនៅមូលដ្ឋានសមុទ្ររាម...