បច្ចុប្បន្ន ថាមពលស្អាតរួមចំណែកត្រឹមតែប្រមាណ ១៩ ភាគរយ ប៉ុណ្ណេះ នៃល្បាយថាមពលរបស់ប្រទេស ដោយ ១៧ ភាគរយ ក្នុងនោះ ជាថាមពលវារីអគ្គិសនី។
ការជំរុញនេះ ធ្វើឡើងចំពេលមានសេចក្ដីរាយការណ៍ថា ទីក្រុងវ៉ាស៊ីនតោននឹងបន្ថែមការទប់ស្កាត់លើការនាំចេញទៅកាន់ក្រុមហ៊ុនផលិតឧបករណ៍ផលិតបន្ទះឈីបរបស់ចិន និងការលក់ឧបករណ៍ផលិតបន្ទះឈីបមួយចំនួន រួមទាំងឧបករណ៍ដែលផលិតនៅម៉ាឡេស៊ី សិង្ហបុរី និងតៃវ៉ាន់។
ម៉ាឡេស៊ី គឺជាប្រទេសផលិតប្រេងដូងធំជាងគេទី២របស់ពិភពលោក និងស្ថិតនៅក្នុងទីតាំងយុទ្ធសាស្រ្ត ដើម្បីក្លាយជាអ្នកផលិត SAF ឈានមុខគេមួយរបស់ពិភពលោក។
ការព្រួយបារម្ភរបស់លោក ធ្វើឡើងដោយគូសភ្ជាប់នឹងការណ៍ដែលថា១/៤ នៃការនាំចេញមីក្រូឈីប និងបន្ទះឈីបរបស់ម៉ាឡេស៊ី មានទិសដៅទីផ្សារសហរដ្ឋអាមេរិក។
ម៉ាឡេស៊ីមានគោលបំណងជំរុញការធ្វើសមាហរណកម្មកាន់តែច្រើនរវាងឧស្សាហកម្មរថយន្ត និងបន្ទះឈីប ដោយមានគោលដៅក្លាយជាមជ្ឈមណ្ឌលឈានមុខគេសម្រាប់ការរចនាបន្ទះឈីបជាពិសេសសម្រាប់វិស័យរថយន្ត។
GDP របស់ម៉ាឡេស៊ីបានកើនឡើង ៥,១ ភាគរយ សម្រាប់រយៈពេល ៩ ខែដើមឆ្នាំ
វិធានការគាំទ្រទីផ្សារអចលនទ្រព្យក្នុងប្រទេសចិន ដូចជាការកាត់បន្ថយអត្រាការប្រាក់ និងតម្រូវការបង់រំលោះ អាចបង្កើនធនសម្រាប់អ្នកប្រើប្រាស់ក្នុងការចំណាយលើទំនិញ និងសេវាកម្មផ្សេងទៀត។