ការរៀបចំនេះកើតឡើងពីទឹកចិត្ត ស្រឡាញ់វប្បធម៌ខ្មែរ ពីសំណាក់ជនជាតិដើមភាគតិច និងកូនខ្មែរ...
លោកបណ្ឌិត ហ៊ឺ វីរៈ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង បានអញ្ជើញជាអធិបតីភាពក្នុងពិធីបេីកវគ្គបង្រៀនរបាំត្រុដិ និងរបាំឆៃយ៉ាំ នៅស្រុកកំពង់ត្រឡាច...
របាំត្រុដិ ជារបាំប្រពៃណីខ្មែរ ដែលគេតែងយកមកសម្តែងក្នុងឧកាសបុណ្យចូលឆ្នាំប្រពៃណីជាតិ ដើម្បីប្រសិទ្ធ សព្វសាធុការ ជូន
តារាពហុជំនាញលោក ដួង សុខគា បានលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋខ្មែរឲ្យនាំគ្នាអញ្ជើញក្រុមសិល្បៈរបាំត្រុដិមកសម្តែង ស្របពេលដែលឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ កាន់តែខិតជិតមកដល់ឆាប់ៗនេះ។ តាមរយ:ការបំផុសរបស់តារាល្បីឈ្មោះនិងមានប្រជាប្រិយភាពលោក ដួង សុខគា នាពេលនេះបានធ្វើឲ្យមហាជនសម្តែងការគាំទ្រចំពោះគំនិតដ៏ល្អមួយនេះ។ ក្នុងនោះលោក ដួង សុខគា បានលើកឡើងថា តស់នាំគ្នាអញ្ជើញក្រុមសិល្បៈរបាំត្រុដិមកសម្តែងខែចូលឆ្នាំ ចូលឆ្នាំចិនគេមានម៉ុងសាយ ចូលឆ្នាំខ្មែរ ហេតុអ្វីមិនមានត្រុដិ? ។ លោក ដួង សុខគា បានលើកឡើងទៀតថា អរគុណណាស់ថ្នាក់ដឹកនាំស្ថាប័នធំៗសាលារៀន លោកធ្វើកម្មវិធី មិនភ្លេចត្រុដិ...