លោក មុត ចន្ថា សង្ស័យលើការសារភាពរបស់លោក សេង សារី ស្របពេលដែលមានការបែកធ្លាយសារសំឡេងទំនាក់ទំនងរវាងលោក សារី និងសម្ដេចតេជោ។ លោក មុត ចន្ថា បានលើកឡើងក្នុងន័យថាតើលោក សេង សារី អាចទុកចិត្តបានទេបើធ្លាប់ជាមនុស្សរបស់សម្ដេចតេជោដូចនេះ។
សម្ដេចតេជោ ហ៊ុន សែន ថាសហការីសម្ដេចបានរៀបចំឯកសារទំនាក់ទំនងរវាងសម្ដេចនិងលោក សេង សារី រួចហើយដែលអាចនឹងបង្ហោះទៅក្នុងបណ្ដាញសង្គមផងដែរ។
សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងក្នុងបណ្ដាញសង្គមរបស់សម្ដេចថាសម្ដេចបានជួយលោក សេង សារី ជាងច្រើនឆ្នាំហើយបានទំនាក់ទំនងគ្នាជាច្រើន។ សម្ដេចបានចាត់ទុកទំនាក់ទំនងនេះជាប្រភេទនៃការពិគ្រោះយោបល់ មិនមែនជាចារកម្មនោះទេ។