កន្លងមកមានការព្រួយបារម្ភពីផលិតផលកសិកម្មរបស់វៀតណាម ពាក់ព័ន្ធនឹងការប្រើប្រាស់ថ្នាំបាញ់សម្លាប់សត្វល្អិត ឬសារធាតុគីមីផ្សេងៗ ដែលប្រជាកសិករប្រើដើម្បីថែទាំដំណាំរបស់ខ្លួន។ ការណ៍បង្កឱ្យមានការព្រមានពីអាជ្ញាធរក្នុងស្រុក ឱ្យក្រុមហ៊ុនអ្នកនាំចេញត្រួតពិនិត្យគុណភាពផលិតផលរបស់ខ្លួន ជៀសវាសការស៊ើបអង្កេត ឬការគ្រប់គ្រងកាន់តែតឹងរ៉ឹងពីបណ្ដាប្រទេសនាំចូល។
តម្លៃនៃការនាំចេញផលិតផលកសិកម្មវៀតណាម បានកើនឡើង ២៤,៤ ភាគរយ ដល់ប្រមាណ ១៥,៧៦ ប៊ីលានដុល្លារ នៅឆមាសទី១ ឆ្នាំ ២០២៤ ដោយមុខទំនិញចំនួន៥ រួមមានកាហ្វេ កៅស៊ូ អង្ករ ផ្លែឈើ និងបន្លែ និងគ្រាប់ស្វាយចន្ទី បានកើនលើសពី១ប៊ីលានដុល្លារ។ នេះបើតាមការចុះផ្សាយរបស់កាសែត VnExpress។
លោកស្នើឡើងយ៉ាងដូច្នេះ ក្នុងវេទិកាធុរកិច្ចវៀតណាម-ឥណ្ឌា នៅទីក្រុងញូវដេលី ដែលលោកបានជួបជាមួយមេដឹកនាំជំនួញឥណ្ឌាជាច្រើនរូប ខណៈគេមើញឃើញពីការរីកចម្រើនយ៉ាងឆាប់រហ័សនៃទំនាក់ទំនងសេដ្ឋកិច្ចរបស់ប្រទេសទាំង២។ ពាណិជ្ជកម្មរវាងវៀតណាម និងឥណ្ឌា បានកើនឡើងពី ២០០ លានដុល្លារក្នុងឆ្នាំ ២០០០ ដល់ជិត ១៥ ប៊ីលានដុល្លារកាលពីឆ្នាំមុន ដែលក្នុងនោះ ការនាំចេញរបស់វៀតណាមបានរួមចំណែកប្រមាណ ៨,៥ ប៊ីលានដុល្លារ។
ធនាគារដដែល បានស្នើទៅក្រសួងហិរញ្ញវត្ថុវៀតណាមថា វៀតណាមគួរដាក់ពន្ធទាំងមូលចំនួន ១៦ ៥០០ ដុង (០,៦៥ ដុល្លារ) សម្រាប់គ្រឿងស្រវឹងមួយលីត្រ បន្ថែមពីលើពន្ធបច្ចុប្បន្ន ៦៥ ភាគរយ។ ធនាគារបានបន្ថែមថា វៀតណាមគួរធ្វើបែបនេះ ដើម្បីធានាថា ការសេពគ្រឿងស្រវឹងនឹងមិនរីករាលដាល ដែលនឹងនាំមកនូវផលប៉ះពាល់ជាវិជ្ជមានដល់សុខភាព ទៀតនោះទេ។
គេមើលឃើញថា វៀតណាម និងឥណ្ឌូណេស៊ី បានកត់ត្រាអំពីកំណើនទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។ ឥណ្ឌូណេស៊ី ដែលមានប្រជាជនសរុបជាង ២៧០ លាននាក់ អាចជាទីផ្សារវិនិយោគដ៏ធំសម្រាប់វៀតណាមផ្សេងៗ។
PPSEZ មានគោលបំណងទាក់ទាញក្រុមហ៊ុនថៃ និងវៀតណាមផ្ទាល់ ក៏ដូចជាក្រុមហ៊ុនបរទេសផ្សេងទៀត ដែលផ្លាស់ប្តូរមូលដ្ឋានរបស់ខ្លួនពីប្រទេសជិតខាងទាំង២។ សួនឧស្សាហកម្មដដែលនេះ ស្ថិតនៅមិនឆ្ងាយប៉ុន្មានទេ ពីរាជធានីបាងកករបស់ថៃ និងទីក្រុងហូជីមិញ ដែលជាក្រុងដ៏ធំបំផុតរបស់វៀតណាម។
អ្នកជំនាញមើលឃើញថា វៀតណាមមានភាពទាក់ទាញជាច្រើនសម្រាប់ក្រុមហ៊ុនវិនិយោគពីបរទេស ដោយក្នុងនោះរួមមានទាំងគោលនយោបាយផ្តល់ជូននូវពន្ធសាជីវកម្មក្នុងអត្រាប្រកួតប្រជែង និងលើកទឹកចិត្តសម្រាប់ក្រុមហ៊ុនផលិតផ្សេងៗ។