វៀតណាមគ្រោងនឹងខ្ចីប្រាក់ពីរដ្ឋាភិបាលចិន ដើម្បីប្រើប្រាស់សម្រាប់គម្រោងផ្លូវរថភ្លើងថ្មីតម្លៃ ៨,៣ ប៊ីលានដុល្លារ ដែលតភ្ជាប់រវាងប្រទេសទាំង២។
កាសែត Viet Nam News បានផ្សាយថា ម៉ាឡេស៊ីក៏បើកការស៊ើបអង្កេតលើប្រភេទដែកដូចគ្នាមានប្រភពមកពីចិន និងកូរ៉េខាងត្បូងផងដែរ។
គម្រោងសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរខេត្ត Ninh Thuan របស់វៀតណាម នឹងត្រូវការការវិនិយោគយ៉ាងហោចណាស់ ២២ ប៊ីលានដុល្លារ។
ការព្រួយបារម្ភសម្រាប់ក្រុមហ៊ុនវៀតណាម កើតឡើងក្រោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើអធិបញ្ជាមួយ ដោយដាក់ពន្ធ ២៥ ភាគរយ លើអាលុយមីញ៉ូម និងដែកថែប នាំចូលពីគ្រប់ប្រទេសទាំងអស់។
យោងតាមទិន្នន័យថ្មីៗដែលចេញផ្សាយដោយទីភ្នាក់ងារវិនិយោគបរទេស (FIA) ក្រោមក្រសួងផែនការ និងការវិនិយោគ ការវិនិយោគបរទេសជាង ៤,៣៣ ប៊ីលានដុល្លារ ត្រូវបានចុះបញ្ជីនៅក្នុងប្រទេសវៀតណាមក្នុងខែមករា កើនឡើង ៤៨,៦ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ការនាំចេញទុរេនមិនទាន់បានធូរស្បើយទេ ចាប់តាំងពីប្រទេសចិនដាក់ចេញនូវការទាមទារឱ្យមានការត្រួតពិនិត្យលើទុរេន ដើម្បីរកមើលក្រែងលោរមានសារធាតុគីមី Basic Yellow 2 ដែលអាចបង្កមហារីក។
សមាគមកាហ្វេ-កាកាវវៀតណាមបានឱ្យដឹងថា វៀតណាមបាននាំចេញកាហ្វេចំនួន ១,៥៤ សែនតោន ដោយកើបចំណូលប្រមាណ ៧៩៩,៥ លានដុល្លារ នៅខែមករា។