កំណត់និរន្តរភាពភាពជាដៃគូអភិវឌ្ឍន៍របស់ខ្លួន បន្ទាប់ពីលោកប្រធានាធិបតី ដូណាល់ ត្រាំ ឡើងកាន់តំណែង ក្នុងអណត្តិទី២ របស់លោក នាពេលថ្មីៗកន្លងទៅនេះ NGOs និង CBOsនៅកម្ពុជាដូចជាប្រទេសមួយចំនួនទៀតលើពិភពលោកទទួលបានជំនួយពីកម្មវិធី USAID បានប្រឈមនឹងវិបត្តិកាត់បន្ថយសកម្មភាព បន្ថយបុគ្គលិក ឬផ្អាកសកម្មភាព ហើយនិងកំពុងពិចារណារិះរកយុទ្ធសាស្រ្តថ្មីដើម្បីបន្ត ជីវិតគម្រោងនានាទៅអនាគត។ វិបត្តិការណ៍នេះ ជាការក្រើនរំលឹកអំពីហានិភ័យជាប់ជាប្រចាំចំពោះការពឹងផ្អែកលើជំនួយបរទេស ដែលបង្កប់របៀបវារៈភូមិសាស្ត្រនយោបាយដូចជាថ្នាំពុល។ ជារឿងគួរឱ្យសោកស្តាយជាពន់ពេក ដែលវិបត្តិហេតុនេះផ្ដល់ផលប៉ះពាល់អវិជ្ជមានចំពោះអង្គការសង្គមស៊ីវិលមួយចំនួនក៏ដោយ ការណ៍នេះក៏បានបង្ហាញពីសារៈសំខាន់នៃភាពជាដៃគូ ដែលស្របទៅនឹងគុណតម្លៃដូចជា ការគោរពគ្នាទៅវិញទៅមក ការគោរពអធិបតេយ្យភាព...
ក្រសួងមហាផ្ទៃ ដាក់គោលការណ៍ណែនាំដល់រដ្ឋបាលរាជធានី-ខេត្តឱ្យពង្រឹង និងចាត់ចែងរៀបចំវេទិកាពិគ្រោះយោបល់ជាមួយសសង្គមស៊ីវិល
ក្រសួងមហាផ្ទៃ ក៏បានដាក់កំហិតឱ្យសង្គមស៊ីវិលត្រូវដាក់របាយការណ៍ប្រចាំឆ្នាំរបស់ខ្លួនទៅកាន់ក្រសួងមហាផ្ទៃ កុំឱ្យហួសដំណាច់ខែកុម្ភៈឆ្នាំនេះ
នៅខែវិច្ឆិកា កន្លងទៅ អង្គការ និងសមាគមចំនួន ១៦ទៀត ត្រូវបានក្រសួងមហាផ្ទៃ សម្រេចចុះបញ្ជីទទួលស្គាល់ជាផ្លូវការ
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជំរុញ និងលើកទឹកចិត្តដល់អង្គការ និងសមាគម ប្រកៀកស្មាបម្រើផលប្រយោជន៍សង្គមជាតិ និងមនុស្សជាតិជាមួយរាជរដ្ឋាភិបាល
សេរីភាពសម្រាប់សង្គមស៊ីវិលនៅកម្ពុជា នៅតែត្រូវបានយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាល ដោយបានបើកចំហសេរីភាព គ្មានការរើសអើង
«អង្គការសង្គមស៊ីវិល ទាំងក្នុងស្រុក និងក្រៅស្រុក បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការផ្តល់ និងគាំទ្រដល់វិស័យសេវាសង្គមនៅតាមមូលដ្ឋានជនបទ និងសហគមន៍ដាច់ស្រយ៉ាល»។ នេះជាការលើកឡើងរបស់ អភិបាលរងខេត្តរតនគិរី លោក វ៉ាន់ សោភា ក្នុងវេទិការ កិច្ចសន្ទនាភាពជាដៃគូ ជាមួយអង្គការសង្គមស៊ីវិលក្នុងខេត្ត នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤។ វេទិកានេះ នឹងចូលរួមចំណែកក្នុងការធ្វើឱ្យអាជ្ញាធរមូលដ្ឋានយល់ដឹងច្រើន និងផ្តល់កិច្ចសហការកាន់តែច្រើនឡើង ជាមួយសមាគម និងអង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍នានានៅមូលដ្ឋាន។ បច្ចុបន្ន អាជ្ញាធរខេត្តបានពិនិត្យឃើញថា...