ទីប្រឹក្សា និងជំនួយការក្រសួងមហាផ្ទៃ ចំនួន៤១រូបត្រូវបានបញ្ចប់មុខតំណែង។ នេះបើតាមព្រះរាជក្រឹត្យដែលចេញដោយព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងអនុក្រឹត្យដែលចេញដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ តាមព្រះរាជក្រឹត្យ ទីប្រឹក្សាក្រសួងមហាផ្ទៃចំនួន១៦រូប ដែលមានឋានៈចាប់ពីអគ្គនាយករហូតដល់រដ្ឋលេខាធិការត្រូវបានព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់បញ្ចប់មុខតំណែង។ តាមអនុក្រឹត្យ ជំនួយការក្រសួងមហាផ្ទៃចំនួន២៥រូបដែលមានឋានៈចាប់ពីប្រធាននាយកដ្ឋានរហូតដល់ឋានៈស្មើអគ្គនាយករង ត្រូវបានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា...
៦ខែមកនេះ រាជរដ្ឋាភិបាល បានដាក់ចេញវិធានការគន្លឹះពាក់ព័ន្ធគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ជាបន្ត...
សម្ដេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា នៅក្នុងដំណើរទស្សនកិច្ចផ្លូវការ...
សម្ដេចធិបតី បានគូសបញ្ជាក់ថា តាមរយៈលទ្ធផលដ៏ជោគជ័យនេះ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់នូវភាពចាស់ទុំផ្នែក...
រាជរដ្ឋាភិបាលក៏បានរៀបចំក្រុមការងារ និងកំពុងអនុវត្តនីតិវិធីជ្រើសរើស...
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សហភាពសហព័ន្ធយុវជនកម្ពុជា...
នៅចំពោះមុខ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា, អនុរដ្ឋមន្រ្តីក្រសួងការបរទេសជប៉ុនលោក កុមឹរ៉ា ម៉ាសាហ៊ីរ៉ូ បានប្តេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជប៉ុន-កម្ពុជា ឱ្យបានកាន់តែរីកចម្រើនបន្ថែមទៀត ស្របតាមស្មារតីនៃការឯកភាពគ្នារវាងប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរនាពេលកន្លងមក។ ក្នុងឱកាសនៃជំនួប លោក កុមឹរ៉ា ម៉ាសាហ៊ីរ៉ូ បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ លោកអនុរដ្ឋមន្រ្តី ក៏បានគោរពជម្រាបជូនសម្តេចធិបតីថា ជប៉ុននឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជាបន្ថែមទៀត...