ពន្ធលើការនាំចូលពីសហភាបអឺរ៉ុប ទំនងនឹងបង្កើនតម្លៃខ្ពស់សម្រាប់អ្នកប្រើប្រាស់សហរដ្ឋអាមេរិក ដូចគ្នាទៅនឹងបន្ធរបស់ប្រទេសដទៃផ្សេងទៀតផងដែរ។
ការលើកឡើងរបស់លោក Jorgensen ធ្វើឡើងក្នុងបរិបទដែលអឺរ៉ុបរងនូវសម្ពាធរបស់អាមេរិក ដោយលោក ត្រាំ គំរាមដាក់ពន្ធលើទំនិញរបស់ប្លុក។
លោកថ្លែងថា៖ «មិនអីទេ ខ្ញុំមិនប្រកាន់ទេ។ ឱ្យពួកគេធ្វើចុះ។ ឱ្យពួកគេធ្វើ វាគ្រាន់តែធ្វើឱ្យពួកគេរងផលប៉ះពាល់ប៉ុណ្ណោះ»។
ការគំរាមជាថ្មីនេះ ធ្វើឡើងក្រោយលោកលើកឡើងថាខ្លួនកំពុងគិតគូរពីការដាក់ពន្ធ ២៥ ភាគរយ លើម៉ិកស៊ិក និងកាណាដា ដែលធ្វើឱ្យមេដឹកនាំនៃប្រទេសទាំង២ប្រកាសជាថ្មីកាលពីថ្ងៃអង្គារ ពីការត្រៀមខ្លួនរួចជាច្រើនលើការចាត់វិធានការពន្ធដូចគ្នាប្រឆាំងនឹងអាមេរិក ដើម្បីជាការឆ្លើយតប។
ការព្រមព្រៀងគ្នានេះ ធ្វើឡើងក្រោយគណៈកម្មការអឺរ៉ុបកាលពីខែតុលា បានស្នើពន្យារពេល ១២ ខែ រហូតដល់ថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០២៥។
ក្រោមការគំរាមកំហែងបែបនេះ អ្នកវិភាគលើកឡើងថា សម្ព័ន្ធភាពរបស់សហរដ្ឋអាមេរិក និងប្រទេសជាមិត្តទូទាំងពិភពលោកនឹងកាន់តែរង្គុះរង្គើរ ខណៈវិធានការពន្ធនឹងធ្វើឱ្យមានការសងសឹក ដែលនឹងកាន់តែអាចឱ្យការនាំចេញរបស់សហរដ្ឋអាមេរិកធ្លាក់ចុះ។
អ្នកវិភាគបានសម្ដែងព្រួយបារម្ភពីការធ្លាក់ចុះនៃពាណិជ្ជកម្មសកល និងសេដ្ឋកិច្ចសកលជារួម ដោយវាទាក់ទាញវិធានការសងសឹកពីចិន ដែលកន្លងមកបានកំណត់គោលដៅស៊ើបអង្កេតប្រឆាំងការលក់បង្ខូចតម្លៃជាច្រើនរួចហើយ លើផលិតផលនាំចូលពីអឺរ៉ុប។