ការវិនិយោគទាំងនេះ សរុបជាទឹកប្រាក់ប្រមាណ ២១៣,៩៦ ប៊ីលានបាត ដោយកើនឡើងប្រមាណ ១១៨ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
កាលពីមុន រដ្ឋាភិបាលភឿថៃបានសន្យាថា នឹងដំឡើងប្រាក់ឈ្នួលអប្បបរមាប្រចាំថ្ងៃដល់ ៤០០ បាតទូទាំងប្រទេស ដើម្បីជួយជំរុញសេដ្ឋកិច្ច។
ការចំណាយលើវិស័យនេះរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយកត្តាជាច្រើន ជាពិសេសក្នុងចំណោមភ្ញៀវទេសចរក្នុងស្រុក និងទេសចរពីទីផ្សារសំខាន់ៗដូចជាចិន និងជប៉ុនជាដើម។
គណៈកម្មាធិការគ្រប់គ្រងគោលនយោបាយថាមពលថៃ បានសម្រេចចិត្តបន្តកំណត់តម្លៃឧស្ម័នឥន្ធនៈរាវ (ហ្គាស LPG) សម្រាប់ចម្អិនអាហារ ក្នុងតម្លៃ ៤២៣ បាត ( ១២,៣ ដុល្លារ) ក្នុងមួយធុង ១៥ គីឡូក្រាម។
វិបត្តិសេដ្ឋកិច្ចនឹងកាន់តែអាក្រក់ទៅៗ ភាគច្រើនដោយសារតែសង្គ្រាមពាណិជ្ជកម្មកាន់តែខ្លាំងឡើង ក្រោយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ចូលកាន់តំណែងនៅដើមឆ្នាំក្រោយ។
កំណើននៃទំនិញថោកៗពីប្រទេសចិន បានបង្កជាក្ដីបារម្ភពីភាគីពាក់ព័ន្ធក្នុងស្រុកថៃផ្សេងៗ ជាពិសេសក្រុមអាជីវកម្មខ្នាតតូច និងមធ្យម ដោយថាវារួមចំណែកដល់ការបិទរោងចក្រ និងការបាត់បង់ការងារមួយចំនួននៅថៃ ដែលជំរុញឱ្យមានការអំពាវនាវឱ្យរដ្ឋាភិបាលថៃចាត់វិធានការ។
វិស័យទេសចរណ៍ និងការនាំចេញ កំពុងដើរតួនាទីសំខាន់ក្នុងការជំរុញកំណើន។