សហរដ្ឋអាមេរិកបានសម្រេចចិត្តបន្តចាត់ទុកវៀតណាម ថាជាប្រទេសសេដ្ឋកិច្ចក្រៅទីផ្សារ ដោយសម្អាងថា រដ្ឋាភិបាលកុម្មុយនីស្តនៃប្រទេសនេះ នៅតែបន្តជ្រៀតជ្រែកលើកិច្ចការសេដ្ឋកិច្ច។
ការនាំចេញរបស់វៀតណាមសម្រេចបានជាង ១១៤,៩ ប៊ីលានដុល្លារ កើនឡើង ២២,៣ ភាគរយ ខណៈការនាំចូលពីទ្វីបអាមេរិកវិញ សម្រេចបាន ២១,៦ ប៊ីលានដុល្លារ កើនឡើង ១២,៦ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣។
វិធានការនេះធ្វើឡើងដោយស្របតាមផែនការអភិវឌ្ឍន៍ឧស្សាហកម្មធនាគារសម្រាប់ឆ្នាំ ២០២៥ ក៏ដូចជាផែនការរៀបចំរចនាសម្ព័ន្ធឡើងវិញ និងដោះស្រាយបំណុលពិបាកទារឆ្នាំ ២០២១-២០២៥។
ការកំណត់គោលដៅកំណើនដដែល ធ្វើឡើងក្រោយសេដ្ឋកិច្ចវៀតណាមនៅត្រីមាសទី៣ បានបង្ហាញពីភាពរឹងមាំក្នុងរង្វង់ប្រមាណ ៧,៤ ភាគរយ ដែលលើសពីការរំពឹងទុក និងកើនពីអត្រា ៧,០៤ ភាគរយ ក្នុងត្រីមាសទី២។
កំណើនដ៏ប្រសើរឡើងនេះ ត្រូវបានជំរុញដោយការបន្តនៃតម្រូវការដ៏រឹងមាំពីខាងក្រៅ ការវិនិយោគផ្ទាល់ពីបរទេសដែលមានភាពធន់ និងគោលនយោបាយហិរញ្ញវត្ថុផ្សេងៗជាដើម។
មូលហេតុនៃកង្វះកម្លាំងពលកម្ម គឺដោយសារតែយុវជនភាគច្រើនមិនចង់ចូលក្នុងឧស្សាហកម្មកាត់ដេរ ខណៈកម្មករចាស់ៗ គ្រាន់តែចង់ធ្វើការតាមរដូវកាលដើម្បីទទួលបានអត្ថប្រយោជន៍ពីការអត់ការងារធ្វើ។
ក្រុងហូជីមិញនឹងអនុវត្តភារកិច្ច និងដំណោះស្រាយសំខាន់ៗ ដើម្បីបង្កើនការវិនិយោគក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ការពង្រីកសមត្ថភាពផ្ទុកទំនិញ និងដឹកជញ្ជូន និងការកសាងឃ្លាំងកំពង់ផែសមុទ្រ។